Hadith for the World
Tap the image to view it full size
The Creed

អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖

Available in 71 languages
«អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! កាលពីក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ) អ៊ិពនូជុទ្ទអាន ធ្លាប់ជាអ្នកដែលផ្សារភ្ជាប់ចំណងសាច់សាលោហិត និងផ្តល់អាហារដល់ជនក្រីក្រ។ ដូច្នេះ តើទង្វើទាំងនោះផ្តល់ផលប្រយោជន៍ដល់គាត់ដែរឬទេ? លោកបានឆ្លើយថា៖ “គ្មានផ្តល់ផលប្រយោជន៍ដល់គាត់ឡើយ ពីព្រោះថា គ្មានថ្ងៃណាមួយដែលគាត់ពោលថា៖ “رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះកំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជំនុំជម្រះផងចុះ) នោះឡើយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់អំពី អាប់ទុលឡោះ ពិន ជុទ្ទអាន ដែលធ្លាប់ជាមេដឹកនាំកំពូលម្នាក់របស់ពួកគូរ៉ស្ហមុនឥស្លាម។ ក្នុងចំណោមអំពើល្អរបស់គាត់ គឺគាត់តែងផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់គាត់ និងធ្វើល្អទៅកាន់ពួកគេ ព្រមទាំងផ្តល់អាហារដល់ជនក្រីក្រ ក៏ដូចជាអំពើល្អផ្សេងៗជាច្រើនទៀតដែលសាសនាឥស្លាមជំរុញ។ តែទោះជាបែបនេះក៏ដោយ ទង្វើកុសលទាំងនេះពុំបានផ្តល់ផលប្រយោជន៍ដល់គាត់នៅថ្ងៃបរលោកនោះឡើយ។ នោះគឺដោយសារតែភាពគ្មានជំនឿរបស់គាត់ចំពោះអល់ឡោះជាម្ចាស់ ហើយក៏គ្មានថ្ងៃណាមួយដែលគាត់ពោលថា៖ “رَبِّ اغْفِرْ لِي خَطِيئَتِي يَوْمَ الدِّينِ” (បរពិត្រព្រះជាម្ចាស់! សូមទ្រង់មេត្តាអភ័យទោសដល់ខ្ញុំចំពោះកំហុសឆ្គងរបស់ខ្ញុំនៅថ្ងៃជំនុំជម្រះផងចុះ) នោះដែរ។

Source
رواه مسلم
Download image

Saved at original quality