Hadith for the World
Tap the image to view it full size
The Noble Qur'an and Qur'anic Sciences

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 70 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែព្រះអាទិត្យរះពីទិសខាងលិច។ នៅពេលដែលវារះ មនុស្សលោកបានឃើញវា ពេលនោះ ពួកគេក៏មានជំនឿទាំងអស់គ្នា។ នោះហើយគឺជាពេលដែល “ការមានជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អ ក្នុងពេលដែលគេមានជំនឿទេនោះ”។ (អាល់អាន់អាម៖១៥៨)។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សពីរនាក់បានលាតសម្លៀកបំពាក់របស់ពួកគេដែលនៅចន្លោះពួកគេ ហើយបន្ទាប់មកពួកគេមិនបានធ្វើការទិញលក់ ហើយមិនបានបត់វាវិញដែរ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានយកទឹកដោះអូដ្ឋរបស់គេរួច ហើយគេនឹងមិនផឹកវាឡើយ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានស្តារស្រះរបស់គេ ហើយគេមិនមានពេលវេលាដើម្បីបញ្ចូលទឹកនៅក្នុងវាឡើយ ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលអ្នកណាម្នាក់ដួសអាហារដល់មាត់របស់គេ តែគេមិនទាន់បានហូបវាឡើយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

រ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ក្នុងចំណោមសញ្ញាធំៗនៃថ្ងៃបរលោកនោះ គឺព្រះអាទិត្យរះពីទិសខាងលិចជំនួសឲ្យការរះពីទិសខាងកើត។ ពេលដែលមនុស្សលោកឃើញដូចនេះ ពួកគេទាំងអស់គ្នាក៏មានជំនឿ។ ពេលនោះឯងដែលការមានជំនឿរបស់ពួកគ្មានជំនឿ(កាហ្វៀរ) គឺគ្មានប្រយោជន៍អ្វីដល់រូបគេឡើយ ហើយទង្វើកុសលនានា និងការសារភាពកំហុស(តាវហ្ពាត់)ក៏មិនអាចផ្តល់ជាប្រយោជន៍អ្វីនោះដែរ។ ក្រោយមក រ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ថ្ងៃបរលោកនឹងមកដល់ភ្លាមៗ ដោយវាកើតឡើងក្នុងពេលដែលមនុស្សម្នាទាំងឡាយស្ថិតក្នុងស្ថានភាពធម្មតារបស់ខ្លួន និងកំពុងតែបំពេញកិច្ចការងារប្រចាំថ្ងៃក្នុងជីវិតរបស់ពួកគេ៖ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សពីរនាក់បានលាតសម្លៀកបំពាក់របស់ពួកគេដែលនៅចន្លោះពួកគេ ហើយបន្ទាប់មកពួកគេមិនបានធ្វើការទិញលក់ ហើយមិនបានបត់វាវិញដែរ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានយកទឹកដោះអូដ្ឋរបស់គេរួច ហើយគេនឹងមិនផឹកវាឡើយ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានស្តារស្រះរបស់គេ ហើយគេមិនមានពេលវេលាដើម្បីបញ្ចូលទឹកនៅក្នុងវាឡើយ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលអ្នកណាម្នាក់ដួសអាហារដល់មាត់របស់គេ តែគេមិនទាន់បានហូបវាឡើយ។

Source
متفق عليه
Download image

Saved at original quality