Hadith for the World
Tap the image to view it full size
The Noble Qur'an and Qur'anic Sciences

អំពី អ៊ូពៃ ពិន កាអាប់ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 70 languages
«អំពី អ៊ូពៃ ពិន កាអាប់ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ដ៏អស្ចារ្យបំផុតណាមួយនៃគម្ពីររបស់អល់ឡោះដែលអ្នកបានទន្ទេញចាំ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងរ៉សូលរបស់ទ្រង់ដែលដឹងបំផុត។ លោកបានសួរទៀតថា៖ “ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ បានសួរអ៊ូពៃ ពិន កាអាប់ رضي الله عنه ពីអាយ៉ាត់មួយដែលមានលក្ខណៈអស្ចារ្យបំផុតក្នុងគម្ពីរគួរអាន។ ពេលនោះ គាត់មានភាពស្ទាក់ស្ទើរក្នុងការឆ្លើយ។ បន្ទាប់មក គាត់បានឆ្លើយថា៖ គឺអាយ៉ាត់គួរស៊ីយ៍ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ "។ ពេលនោះ ណាពី ﷺ បានពង្រឹងដល់គាត់ ហើយលោកបានអង្អែលទ្រូងរបស់គាត់ ជាសញ្ញាបង្ហាញថា ក្នុងទ្រូងរបស់កាអាប់ពោរពេញទៅដោយចំណេះដឹង និងគតិបណ្ឌិត ហើយលោកបានបួងសួងឲ្យគាត់មានភាពងាយស្រួលក្នុងការទទួលបានចំណេះដឹង។

Source
رواه مسلم
Download image

Saved at original quality