Hadith for the World
Virtues

Excellence of Knowledge

8 hadiths

8 hadiths

عن أنس بن مالك رضي الله عنه قال: كان أخوانِ على عهد النبي صلى الله عليه وسلم وكان أحدُهما يأتي النبي صلى الله عليه وسلم والآخر يَحتَرِف، فَشَكَا الُمحتَرِف أَخَاه للنبي صلى الله عليه وسلم فقال: «لعَلَّك تُرزَقُ بِهِ».رواه الترمذي
عن أنس رضي الله عنه مرفوعاً: «من خَرج في طلب العلم فهو في سَبِيلِ الله حتى يرجع».رواه الترمذي
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺលោកបានមានប្រសាសន៍ថា៖ “បុគ្គលណាជួយដោះទុក្ខអ្នកមានជំនឿមួយក្នុងចំណោមទុក្ខនានាក្នុងលោកិយ អល់ឡោះជាម្ចាស់នឹងជួយដោះទុក្ខជននោះវិញក្នុងចំណោមទុក្ខនានានៅថ្ងៃបរលោក។ បុគ្គលណាជួយសម្រួលដល់អ្នកមានការលំបាក នោះអល់ឡោះជាម្ចាស់នឹងជួយសម្រួលដល់ជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលាក។ បុគ្គលណាជួយលាក់បាំង(ប្រការមិនល្អ)របស់អ្នកមូស្លីម អល់ឡោះជាម្ចាស់នឹងជួយលាក់បាំងជននោះវិញទាំងក្នុងលោកិយ និងថ្ងៃបរលោក។ អល់ឡោះទ្រង់ជួយដល់ខ្ញុំបម្រើរបស់ទ្រង់ ដរាបណាខ្ញុំបម្រើនោះចេះជួយដល់បងប្អូនរបស់ខ្លួន។ បុគ្គលណាធ្វើដំណើរតាមផ្លូវមួយដើម្បីសេ្វងរកចំណេះវិជ្ជា អល់ឡោះជាម្ចាស់នឹងជួយសម្រួលផ្លូវមួយឲ្យជននោះទៅកាន់ឋានសួគ៌។ រាល់ក្រុមទាំងឡាយដែលប្រមូលផ្ដុំគ្នានៅក្នុងគេហដ្ឋានមួយក្នុងចំណោមគេហដ្ឋានទាំងឡាយរបស់អល់ឡោះ(ម៉ាស្ជិត)ដើម្បីសូត្រគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) និងបង្រៀនវាដល់គ្នាទៅវិញទៅមក នោះភាពនឹងនរប្រាកដជានឹងកើតមានចំពោះពួកគេ ក្ដីមេត្តាករុណានឹងគ្របដណ្ដប់លើពួកគេ ម៉ាឡាអ៊ីកាត់នឹងនៅជុំវិញពួកគេ ហើយអល់ឡោះជាម្ចាស់នឹងរំលឹកពីពួកគេនៅក្នុងចំណោមក្រុមអ្នកដែលនៅក្បែរទ្រង់។ ជនណាហើយដែលមិនបានសាងទង្វើល្អទេនោះ ពូជអម្បូររបស់គេមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់គេឡើយ”។رواه مسلم
អំពី មូអាវីយ៉ះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលអល់ឡោះប្រាថ្នាចង់ឲ្យរូបគេបានល្អ ទ្រង់នឹងឲ្យជននោះយល់ដឹងអំពីសាសនា(អ៊ីស្លាម)។ តាមពិត ខ្ញុំគ្រាន់តែជាអ្នកបែងចែកប៉ុណ្ណោះ ហើយអល់ឡោះជាអ្នកផ្តល់ឲ្យ។ ប្រជាជាតិនេះនៅតែឈរនៅលើបទបញ្ជារបស់អល់ឡោះជាម្ចាស់ជានិច្ច។ អ្នកដែលប្រឆាំងនឹងពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់ពួកគេបានឡើយ រហូតទាល់តែបទបញ្ជារបស់អល់ឡោះបានមកដល់”។متفق عليه
عن أبي هريرة رضي الله عنه عن رسول الله صلى الله عليه وسلم قال: «النَّاسُ مَعَادِن كَمَعَادِن الذَّهَب وَالفِضَّة، خِيَارُهُم فِي الجَاهِلِيَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقُهُوا، والأَرْوَاحُ جُنُودٌ مُجَنَّدَة، فَمَا تَعَارَفَ مِنْهَا ائتَلَفَ، وَمَا تَنَاكَرَ مِنْهَا اخْتَلَفَ». وعن أبي هريرة رضي الله عنه قال: قال رسول الله -صلى الله عليه وسلم: «تَجِدُون النَّاسَ مَعَادِن: خِيَارُهُم فِي الجَاهِليَّة خِيَارُهُم فِي الإِسْلاَم إِذَا فَقِهُوا، وَتَجِدُون خِيَار النَّاس فِي هَذَا الشَّأْن أَشَدُّهُم كَرَاهِيَة لَه، وَتَجِدُون شَرَّ النَّاس ذَا الوَجْهَين، الَّذِي يَأْتِي هَؤُلاَء بِوَجه، وَهَؤُلاَء بِوَجْه».الحديث الأول: متفق عليه، ولفظه لمسلم؛ وروى البخاري أوله، وروى آخره عن عائشة -رضي الله عنها-. الحديث الثاني: متفق عليه
អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សូមអល់ឡោះផ្តល់ពន្លឺដល់អ្នកដែលបានឮអ្វីមួយពីយើង ហើយផ្សព្វផ្សាយវាដូចដែលខ្លួនបានឮ។ ជួនកាលអ្នកដែលត្រូវគេផ្សព្វផ្សាយអាចយល់ជាងអ្នកដែលបានឮផ្ទាល់ទៅទៀត”។رواه الترمذي وابن ماجه وأحمد
អំពី អ៊ូពៃ ពិន កាអាប់ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ដ៏អស្ចារ្យបំផុតណាមួយនៃគម្ពីររបស់អល់ឡោះដែលអ្នកបានទន្ទេញចាំ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ អល់ឡោះ និងរ៉សូលរបស់ទ្រង់ដែលដឹងបំផុត។ លោកបានសួរទៀតថា៖ “ឱអាពូអាល់មុនហ្សៀរ! តើអ្នកដឹងដែរឬទេថា តើអាយ៉ាត់ណាមួយនៃគម្ពីររបស់អល់ឡោះនៅជាមួយអ្នកដែលមានលក្ខណៈធំធេងជាងគេ”? គាត់បាននិយាយថា៖ ខ្ញុំបានឆ្លើយថា៖ គឺ៖ " اللهُ لا إلَهَ إِلا هُوَ الحَيُّ القَيُّومُ " (អាយ៉ាត់គួរស៊ីយ៍)។ គាត់បានបន្តថា៖ ពេលនោះ លោកបានអង្អែលទ្រូងខ្ញុំ ហើយមានប្រសាសន៍ថា៖ “ដោយអល់ឡោះ សូមឲ្យចំណេះដឹងមានភាពងាយស្រួលសម្រាប់អ្នកក្នុងការរៀនសូត្រផងចុះ ឱអាពូអាល់មុនហ្សៀរ”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលមនុស្សស្លាប់ទៅ ទង្វើរបស់គេបានដាច់ លើកលែងតែបីប្រការប៉ុណ្ណោះគឺ សទើកោះជើរីយ៉ះ ឬចំណេះវិជ្ជាដែលគេទាញយកផលប្រយោជន៍ពីវា ឬកូនកតញ្ញូបួងសួងសុំពីអល់ឡោះឲ្យខ្លួន”។رواه مسلم