Hadith for the World
Tap the image to view it full size
The Noble Qur'an and Qur'anic Sciences

អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 70 languages
«អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ នៅថ្ងៃបរលោកនឹងមានគេនិយាយទៅកាន់អ្នកដែលសូត្រគម្ពីរគួរអាន អ្នកដែលអនុវត្តតាមអ្វីដែលមានចែងនៅក្នុងវា ព្រមទាំងប្រកាន់ខ្ជាប់ខ្ជួននឹងការសូត្រនិងទន្ទេញវានៅពេលដែលរូបគេចូលឋានសួគ៌ថា៖ ចូរអ្នកសូត្រគម្ពីរគួរអាន និងបង្កើនឋានៈក្នុងឋានសួគ៌តាមរយៈការសូត្រគម្ពីរនេះចុះ។ ហើយចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយនូវការសូត្រមួយដែលល្អ និងមានភាពនឹងនរ ពីព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវានេះហើយ។

Source
رواه أبو داود والترمذي والنسائي في الكبرى وأحمد
Download image

Saved at original quality