Hadith for the World
Virtues

Merits of the Noble Qur'an

5 hadiths

5 hadiths

عن أبي أمامة رضي الله عنه قال: سمعتُ رسولَ اللهِ صلى الله عليه وسلم يقولُ: «اقْرَؤُوا القرْآنَ؛ فَإنَّهُ يَأتِي يَوْمَ القِيَامَةِ شَفِيعًا لأَصْحَابِهِ».رواه مسلم
អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) រូបគេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅដប់។ ខ្ញុំមិនសំដៅថា “الم” (អាលីហ្វ ឡាម មីម) ជាអក្សរមួយតួនោះទេ។ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាអក្សរមួយតួ “ឡាម” គឺជាអក្សរមួយតួ និង “មីម” ជាអក្សរមួយតួ”។رواه الترمذي
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញ រូបគេនឹងមានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា។ ចំណែកឯអ្នកដែលសូត្រគម្ពីរគួរអាន ហើយរូបគេមានការរអាក់រអួល និងមានការលំបាកនោះ រូបគេនឹងទទួលបានផលបុណ្យពីរ”។متفق عليه
អំពី អាពូអ៊ូម៉ាម៉ះ អាល់ហ្ពាហ៊ីលី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកសូត្រគម្ពីរគួរអាន ព្រោះវានឹងជួយអន្ដរាគមន៍ដល់ម្ចាស់របស់វានៅថ្ងៃបរលោក។ ចូរពួកអ្នកសូត្រ អាសហ្សះរ៉វែន៖ វានោះគឺ ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ និងស៊ូរ៉ោះ អាលីអ៊ិមរ៉ន។ ជាការពិតណាស់ នៅថ្ងៃបរលោក ស៊ូរ៉ោះទាំងពីរនឹងមកដល់ប្រៀបដូចជាពពកពីរ ឬដូចជាស្រមោលពីរ ឬដូចជាហ្វូងសត្វស្លាបពីរជួរ ដើម្បីការពារម្ចាស់របស់វា។ ចូរពួកអ្នកសូត្រស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។ ជាការពិតណាស់ ការទទួលយកវា គឺផ្តល់នូវពរជ័យ។ ការបោះបង់វា គឺនាំមកនូវការសោកស្តាយ ហើយអ្នកប្រើមន្តអាគមក៏មិនអាចប៉ះពាល់វាបានដែរ។رواه مسلم
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។رواه أبو داود والترمذي والنسائي في الكبرى وأحمد