Hadith for the World
Tap the image to view it full size
The Noble Qur'an and Qur'anic Sciences

អំពី អាពូអ៊ូម៉ាម៉ះ អាល់ហ្ពាហ៊ីលី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 38 languages
«អំពី អាពូអ៊ូម៉ាម៉ះ អាល់ហ្ពាហ៊ីលី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកសូត្រគម្ពីរគួរអាន ព្រោះវានឹងជួយអន្ដរាគមន៍ដល់ម្ចាស់របស់វានៅថ្ងៃបរលោក។ ចូរពួកអ្នកសូត្រ អាសហ្សះរ៉វែន៖ វានោះគឺ ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ និងស៊ូរ៉ោះ អាលីអ៊ិមរ៉ន។ ជាការពិតណាស់ នៅថ្ងៃបរលោក ស៊ូរ៉ោះទាំងពីរនឹងមកដល់ប្រៀបដូចជាពពកពីរ ឬដូចជាស្រមោលពីរ ឬដូចជាហ្វូងសត្វស្លាបពីរជួរ ដើម្បីការពារម្ចាស់របស់វា។ ចូរពួកអ្នកសូត្រស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ។ ជាការពិតណាស់ ការទទួលយកវា គឺផ្តល់នូវពរជ័យ។ ការបោះបង់វា គឺនាំមកនូវការសោកស្តាយ ហើយអ្នកប្រើមន្តអាគមក៏មិនអាចប៉ះពាល់វាបានដែរ។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានជំរុញឲ្យសូត្រគម្ពីរគួរអានជាប់ជាប្រចាំ ព្រោះថានៅថ្ងៃបរលោក វានឹងជួយអន្ដរាគមន៍ដល់អ្នកដែលសូត្រវា និងអនុវត្តតាមវា។ ក្រោយមក លោកបានសង្កត់ធ្ងន់លើការសូត្រស៊ូរ៉ោះពីរគឺ ស៊ូរ៉ោះ អាល់ហ្ពាក៏រ៉ោះ និងស៊ូរ៉ោះ អាលីអ៊ិមរ៉ន ហើយលោកបានឲ្យឈ្មោះស៊ូរ៉ោះទាំងពីរនេះថា អាសហ្សះរ៉វែន អាល់មូនីរ៉ែន ព្រោះតែពន្លឺ និងការចង្អុលបង្ហាញនៃស៊ូរ៉ោះទាំងពីរនេះ។ ជាការពិតណាស់ ផលបុណ្យនៃការសូត្រស៊ូរ៉ោះទាំងពីរនេះ ការត្រឹះរិះពិចារណាពីអត្ថន័យនៃស៊ូរ៉ោះទាំងពីរនេះ និងការអនុវត្តតាមនូវអ្វីដែលមានចែងនៅក្នុងស៊ូរ៉ោះទាំងពីរនេះនឹងមកដល់នៅថ្ងៃបរលោកប្រៀបដូចជាពពកពីរដុំ ឬអ្វីផ្សេងក្រៅពីនេះ ឬប្រៀបដូចជាសត្វស្លាបពីរក្រុមត្រដាងស្លាបជាប់គ្នាទៅវិញទៅមកបាំងជាម្លប់ដល់ម្ចាស់របស់វា និងការពារម្ចាស់របស់វា។ បន្ទាប់មកទៀត រ៉ស៊ូលុលឡោះ ﷺ លោកបានសង្កត់ធ្ងន់លើការសូត្រស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះជាប្រចាំ និងការត្រឹះរិះពិចារណាពីអត្ថន័យរបស់វា ហើយនិងការអនុវត្តតាមនូវអ្វីដែលមានចែងនៅក្នុងវា។ ជាការពិតណាស់ ការធ្វើដូច្នោះ គឺផ្តល់នូវពរជ័យ និងផលប្រយោជន៍យ៉ាងធំធេងទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ចំណែកឯការបោះបង់ការធ្វើដូច្នោះ គឺនាំមកនូវការសោកស្តាយ និងវិប្បដិសារីនៅថ្ងៃបរលោក។ ម្យ៉ាងទៀត ក្នុងចំណោមឧត្តមភាពនៃស៊ូរ៉ោះនេះ គឺអ្នកដែលប្រើមន្តអាគមមិនអាចប៉ះពាល់ ឬធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកដែលសូត្រវាបានឡើយ។

Source
رواه مسلم
Download image

Saved at original quality