Hadith for the World
Tap the image to view it full size
The Noble Qur'an and Qur'anic Sciences

អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 65 languages
«អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) រូបគេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅដប់។ ខ្ញុំមិនសំដៅថា “الم” (អាលីហ្វ ឡាម មីម) ជាអក្សរមួយតួនោះទេ។ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាអក្សរមួយតួ “ឡាម” គឺជាអក្សរមួយតួ និង “មីម” ជាអក្សរមួយតួ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនមូស្លីមគ្រប់រូបដែលសូត្រមួយតួអក្សរនៃគម្ពីរគួរអាន នោះរូបគេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ គេនឹងបង្កើនទ្វេដងដល់រូបគេដល់ទៅដប់ថែមទៀត។ ក្រោយមក ណាពី ﷺ លោកបញ្ជាក់បន្ថែមថា៖ ខ្ញុំមិនបាននិយាយថា៖ “الم” (អាលីហ្វ ឡាម មីម) ជាអក្សរមួយតួនោះទេ។ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាអក្សរមួយតួ “ឡាម” គឺជាអក្សរមួយតួ និង “មីម” ជាអក្សរមួយតួ”។ ដូចនេះ គ្រាន់តែមួយពាក្យនេះ គេទទួលបានផលបុណ្យសាមសិប។

Source
رواه الترمذي
Download image

Saved at original quality