Hadith for the World
Excellence of the Qur'an

Merit of Taking Care of the Qur'an

9 hadiths

9 hadiths

عن ابن مسعود رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «لا حَسَدَ إلا في اثنتين: رجل آتاه الله مالا، فسَلَّطَه على هَلَكَتِهِ في الحَقِّ، ورجل آتاه الله حِكْمَة، فهو يقضي بها ويُعَلِّمَها». وعن ابن عمر رضي الله عنهما ، عن النبي صلى الله عليه وسلم قال: «لا حسد إلا في اثنتين: رجل آتاه الله القرآن، فهو يقوم به آناء الليل وآناء النهار، ورجل آتاه الله مالا، فهو ينفقه آناء الليل وآناء النهار».حديث ابن مسعود رضي الله عنه: متفق عليه. حديث ابن عمر رضي الله عنه: متفق عليه
عن أبي أمامة رضي الله عنه قال: سمعتُ رسولَ اللهِ صلى الله عليه وسلم يقولُ: «اقْرَؤُوا القرْآنَ؛ فَإنَّهُ يَأتِي يَوْمَ القِيَامَةِ شَفِيعًا لأَصْحَابِهِ».رواه مسلم
អំពី អ៊ូស្មាន رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលល្អប្រសើរជាងគេនៃពួកអ្នក គឺអ្នកដែលរៀនគម្ពីរគួរអាន និងបង្រៀនវា(ដល់អ្នកដទៃ)”។رواه البخاري
អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបអ្នកមានជំនឿដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែអ៊ុតរ៉ុច្ចះដែលមានក្លិនប្រហើរ និងរសជាតិឆ្ងាញ់ ហើយការប្រៀបធៀបអ្នកមានជំនឿដែលមិនសូត្រគម្ពីរគួរអាន គឺដូចជាផ្លែល្មើដែលគ្មានក្លិន តែមានរសជាតិផ្អែម។ ចំណែកការប្រៀធៀបពួកពុតត្បុត(មូណាហ្វិក)ដែលសូត្រគម្ពីរគួរអាន គឺដូចជាផ្លែរ៉យហាណះដែលក្លិនរបស់វាប្រហើរ តែមានរសជាតិល្វីង។ ហើយការប្រៀបធៀបពួកពុតត្បុតដែលមិនសូត្រគម្ពីរគួរអាន គឺដូចជាផ្លែហាន់ហ្ស៏ឡះដែលគ្មានក្លិន និងមានរសជាតិល្វីង”។متفق عليه
អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាសូត្រមួយតួអក្សរនៃគម្ពីររបស់អល់ឡោះ(គម្ពីរគួរអាន) រូបគេនឹងទទួលបានផលបុណ្យមួយ ហើយផលបុណ្យមួយនេះ នឹងក្លាយទៅដប់។ ខ្ញុំមិនសំដៅថា “الم” (អាលីហ្វ ឡាម មីម) ជាអក្សរមួយតួនោះទេ។ ផ្ទុយទៅវិញ “អាលីហ្វ” គឺជាអក្សរមួយតួ “ឡាម” គឺជាអក្សរមួយតួ និង “មីម” ជាអក្សរមួយតួ”។رواه الترمذي
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលសូត្រគម្ពីរគួរអានដោយស្ទាត់ជំនាញ រូបគេនឹងមានឋានៈស្មើនឹងម៉ាឡាអ៊ីកាត់ដែលមានកិត្ដិយសថ្លៃថ្នូរ អនុវត្ដតាមបទបញ្ជា។ ចំណែកឯអ្នកដែលសូត្រគម្ពីរគួរអាន ហើយរូបគេមានការរអាក់រអួល និងមានការលំបាកនោះ រូបគេនឹងទទួលបានផលបុណ្យពីរ”។متفق عليه
عن عمر بن الخطاب رضي الله عنه : أن النبي صلى الله عليه وسلم قال: «إن اللهَ يَرفعُ بهذا الكِتابِ أقْواماً ويَضَعُ به آخَرِينَ».رواه مسلم
عن عبد الله بن مسعود رضي الله عنه قال: قال النبي صلى الله عليه وسلم : «بِئْسَ ما لأحَدِهم أنْ يقول نَسِيتُ آيةَ كَيْتَ وكَيْتَ، بل نُسِّيَ، واستذكِروا القرآن، فإنه أشدُّ تَفَصِّيًا مِن صدور الرِّجال من النَّعَم».متفق عليه
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅថ្ងៃបរលោក)គេនិយាយទៅកាន់ជនគួរអានថា៖ ចូរអ្នកសូត្រ និងបង្កើនឋានៈ។ ចូរអ្នកសូត្រដូចដែលអ្នកបានសូត្រវានៅក្នុងលោកិយ ព្រោះឋានៈចុងក្រោយរបស់អ្នក គឺស្ថិតនៅលើអាយ៉ាត់ចុងក្រោយដែលអ្នកសូត្រវា”។رواه أبو داود والترمذي والنسائي في الكبرى وأحمد