Hadith for the World
Virtues

Merits of Organs' Acts

6 hadiths

6 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អ្នកដែលមើលថែស្ត្រីមេម៉ាយ និងជនក្រីក្រ គឺដូចជាអ្នកតស៊ូក្នុងផ្លូវអល់ឡោះ ឬដូចជាអ្នកដែលឈរសឡាតពេលយប់និងបួសពេលថ្ងៃ”។متفق عليه
អំពី សាវហ្ពាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “លុយមួយទីណើរដែលល្អជាងគេបំផុតដែលបុរសចំណាយ គឺទីណើរដែលគេចំណាយទៅលើក្រុមគ្រួសាររបស់ខ្លួន និងទីណើរដែលគេចំណាយទៅលើជំនិះរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ ហើយនិងទីណើរដែលគេចំណាយទៅលើមិត្ដភក្ដិរបស់ខ្លួនក្នុងមាគ៌ាអល់ឡោះ”។ អាពូគីឡាហ្ពះ បាននិយាយថា៖ លោកបានចាប់ផ្តើមដោយគ្រួសារមុន។ បន្ទាប់មក អាពូគីឡាហ្ពះ បានបន្តថា៖ តើបុរសណាដែលទទួលបានផលបុណ្យធំធេងជាងបុរសដែលចំណាយទៅលើកូនតូចៗរបស់ខ្លួន ដោយអល់ឡោះនឹងធ្វើឲ្យពួកគេស្អាតស្អំមិនត្រូវការសុំអ្នកដ៏ទៃតាមរយៈរូបគេ ឬអល់ឡោះផ្តល់ប្រយោជន៍ដល់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមានជីវភាពធូរធារនោះ?رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងដៃទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលដៃទាំងពីររបស់គេបានកាន់នឹងហូរចេញពីដៃទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងជើងទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលជើងទាំងពីររបស់គេបានដើរទៅធ្វើនោះនឹងហូរចេញពីជើងទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ) រហូតដល់គេចេញពីវូហ្ទុមកដោយជ្រះស្អាតពីបាបកម្មទាំងឡាយ”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពួកអ្នកនឹងមិនអាចចូលឋានសួគ៌បានឡើយ លុះត្រាតែពួកអ្នកមានជំនឿ ហើយពួកអ្នកគ្មានជំនឿឡើយ លុះត្រាតែ ពួកអ្នកចេះស្រលាញ់គ្នា។ តើពួកអ្នកចង់ឲ្យខ្ញុំបង្ហាញពួកអ្នកពីប្រការមួយដែលពួកអ្នកធ្វើវាទៅ នោះពួកអ្នកនឹងចេះស្រលាញ់គ្នាដែរឬទេ? ចូរពួកអ្នកផ្សព្វផ្សាយសាឡាម(គារវកិច្ច)ក្នុងចំណោមពួកអ្នក”។رواه مسلم
عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «من قتل وَزَغَةً فِي أَوَّلِ ضَرْبَةٍ فله كذا وكذا حسنة، ومن قتلها في الضَّرْبَةِ الثانية فله كذا وكذا حسنة دون الأولى، وإن قتلها في الضربة الثالثة فله كذا وكذا حسنة». وفي رواية: «من قتل وَزَغًا في أول ضربة كتب له مائة حسنة، وفي الثانية دون ذلك، وفي الثالثة دون ذلك».رواه مسلم
عن أبي سعيد الخُدْرِي رضي الله عنه قال: جاءت امرأة إلى رسول الله صلى الله عليه وسلم فقالت: يا رسول الله، ذهب الرجال بِحَدِيثِكَ، فاجْعَل لنَا من نَفْسِك يومًا نَأتِيكَ فيه تُعَلِّمُنَا مما عَلَّمَكَ الله، قال: «اجْتَمِعْنَ يَوَم كَذَا وكَذَا» فَاجْتَمَعْنَ، فأتَاهُنَّ النبي صلى الله عليه وسلم فَعَلَّمَهُنَّ مما عَلَّمَهُ الله، ثم قال: «ما مِنْكُنَّ من امرأة تُقَدِّمُ ثَلاَثَة من الولد إلا كانوا حِجَابًا من النَّارِ» فقالت امرأة: واثنين؟ فقال رسول الله صلى الله عليه وسلم : «واثنين».متفق عليه