Hadith for the World
Virtues

Merits of Supplication

5 hadiths

5 hadiths

អំពី អ៊ុមមូអាត់ទើរហ្ទាក និងអាពូអាត់ទើរហ្ទាក رضي الله عنهما ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការបួងសួងរបស់អ្នកអ៊ីស្លាមឲ្យបងប្អូនរបស់ខ្លួនដោយស្ងាត់ៗ គឺត្រូវបានគេទទួលយក។ នៅនឹងក្បាលរបស់ជននោះ មានម៉ាឡាអ៊ីកាត់ម្នាក់ដែលទទួលបន្ទុក។ រៀងរាល់ពេលដែលជននោះបួងសួងសុំប្រការល្អឲ្យបងប្អូនរបស់ខ្លួន ម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកនោះបានបួងសួងថា៖ សូមអល់ឡោះទទួលយកផងចុះ ហើយសូមទ្រង់ផ្ដល់ឲ្យអ្នកដូចនោះដែរ”។رواه مسلم
អំពី អាន់នួកម៉ាន ពិន ហ្ពាស្ហៀរ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការបួងសួង គឺជាការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)”។ ក្រោយមក លោកបានសូត្រ៖ ﴿وَقَالَ رَبُّكُمُ ادْعُونِي أَسْتَجِبْ لَكُمْ إِنَّ الَّذِينَ يَسْتَكْبِرُونَ عَنْ عِبَادَتِي سَيَدْخُلُونَ جَهَنَّمَ دَاخِرِينَ﴾ [سورة غافر(60)] “ហើយម្ចាស់របស់អ្នកបានមានបន្ទូលថា៖ ចូរពួកអ្នកបួងសួងសុំមកចំពោះយើងចុះ យើងនឹងទទួលយកការបួងសួងសុំរបស់ពួកអ្នក។ ពិតប្រាកដណាស់ ពួកដែលក្រអឺតក្រទមចំពោះការគោរពសក្ការៈមកចំពោះយើង ពួកគេនឹងចូលនរកជើហាន់ណាំយ៉ាងអាម៉ាស់បំផុត”។ (ហ្គហ្វៀរ៖៦០)رواه أبو داود والترمذي وابن ماجه وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “គ្មានអ្វីមួយដែលឧត្តុង្គឧត្តមចំពោះអល់ឡោះជាម្ចាស់ជាងការបួងសួងឡើយ”។رواه الترمذي وابن ماجه وأحمد
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលមនុស្សស្លាប់ទៅ ទង្វើរបស់គេបានដាច់ លើកលែងតែបីប្រការប៉ុណ្ណោះគឺ សទើកោះជើរីយ៉ះ ឬចំណេះវិជ្ជាដែលគេទាញយកផលប្រយោជន៍ពីវា ឬកូនកតញ្ញូបួងសួងសុំពីអល់ឡោះឲ្យខ្លួន”។رواه مسلم
عن أبي هريرة أن رسول الله صلى الله عليه وسلم ذكر يوم الجمعة، فقال: «فيه ساعة، لا يوافقها عبدٌ مسلمٌ، وهو قائم يصلي، يسأل الله تعالى شيئًا، إلا أعطاه إياه» وأشار بيده يقللها.متفق عليه