Hadith for the World
Tap the image to view it full size
The Noble Qur'an and Qur'anic Sciences

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 43 languages
«អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “តាមពិត ការប្រៀបធៀបអ្នកដែលចាំគម្ពីរគួរអាន ប្រៀបដូចជាសត្វអូដ្ឋដែលត្រូវគេចង។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សា វានឹងគង់នៅ។ តែប្រសិនបើគេមិនចងវាទេ វានឹងទៅបាត់”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រៀបប្រដូចអ្នកដែលសិក្សាគម្ពីរគួរអាន និងសូត្រវាជាប្រចាំ(មិនថាសូត្រមើល ឬសូត្រចាំមាត់)ទៅនឹងម្ចាស់សត្វអូដ្ឋដែលត្រូវបានគេចងខ្សែ។ ប្រសិនបើគេយកចិត្ដទុកដាក់ថែរក្សាវា វានឹងនៅជាមួយម្ចាស់របស់វាជាដរាប។ តែប្រសិនបើគេមិនចងវាទេ ហើយលែងខ្សែវាចោល នោះវានឹងទៅបាត់ជាមិនខាន។ ដូចនេះ ប្រសិនបើអ្នកដែលចងចាំគម្ពីរគួរអានព្យាយាមសូត្រវាជាប្រចាំ នោះគេនឹងនៅតែចងចាំវា។ តែប្រសិនបើគេមិនធ្វើដូច្នោះទេ គេនឹងភ្លេចវាជាមិនខាន។ ហេតុនេះ ដរាបណាការយកចិត្តទុកដាក់នៅតែមាន នោះគេនៅតែចងចាំវាជានិច្ច។

Source
متفق عليه
Download image

Saved at original quality