Hadith for the World
Tap the image to view it full size
The Creed

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 70 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភ្លើងដែលពួកអ្នកប្រើសព្វថ្ងៃនេះ ត្រឹមតែមួយភាគនៃចិតសិបភាគរបស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ”។ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! គ្រាន់តែក្តៅត្រឹមភ្លើងធម្មតានេះ គឺគ្រប់គ្រាន់ណាស់ទៅហើយ។ លោកបានតបថា៖ “គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងធម្មតាហុកសិបប្រាំបួនភាគ ហើយរាល់កំដៅមួយភាគនៃហុកសិបប្រាំបួនភាគរបស់ភ្លើងនរកនោះ ស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ភ្លើងដែលគេប្រើក្នុងលោកិយសព្វថ្ងៃនេះ គឺគ្រាន់តែជាមួយភាគនៃចិតសិបភាគ(មួយភាគចិតសិប)របស់ភ្លើងនរកជើហាន់ណាំប៉ុណ្ណោះ។ ដូចនេះ ភ្លើងនរកត្រូវបានគេបន្ថែមនូវកម្រិតកម្តៅរបស់វាឲ្យក្តៅជាងភ្លើងដែលប្រើក្នុងលោកិយហុកសិបប្រាំបួនភាគ(៦៩ដង)។ មួយភាគៗរបស់វា គឺមានកម្តៅស្មើនឹងកម្តៅនៃភ្លើងដែលប្រើប្រាស់ក្នុងលោកិយសព្វថ្ងៃនេះ។ ពេលនោះ មានគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! ក្តៅត្រឹមភ្លើងក្នុងលោកិយនេះ គឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ដាក់ទណ្ឌកម្មអ្នកដែលចូលឋាននរកនោះ។ លោកបានតបថា៖ គេបន្ថែមកម្តៅភ្លើងនរកឲ្យក្តៅលើសភ្លើងក្នុងលោកិយហុកសិបប្រាំបួនភាគ(៦៩ដង) ហើយរាល់កំដៅមួយភាគរបស់វានោះ គឺស្មើនឹងកំដៅភ្លើងនៅលោកិយយើងនេះ។

Source
متفق عليه
Download image

Saved at original quality