KM
Heart-Softeners and Sermons
Condemning Love of the World
8 hadiths
Acts of Heart
14
Asceticism and Piety
2
States of the Righteous Believers
4
Condemning Sins
6
Condemning Love of the World
8
Condemning Whims and Desires
1
التوبة
3
Purification of Souls
9
Descriptions of Paradise and Hell
17
8 hadiths
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ លោកិយនេះ គឺផ្អែមល្ហែម និងមានពណ៌ខៀវស្រងាត់ ហើយអល់ឡោះជាអ្នកដែលឲ្យពួកអ្នករស់នៅលើផែនដីនេះដោយគ្រប់គ្រងតគ្នាពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទ្រង់មើលថា តើពួកអ្នកធ្វើយ៉ាងដូចម្តេច។ ហេតុនេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះលោកិយ និងត្រូវប្រុងប្រយ័ត្នចំពោះស្ត្រី។ ជាការពិតណាស់ ការសាកល្បងមុនគេបង្អស់ចំពោះអម្បូរអ៊ីស្រាអែល គឺចំពោះបញ្ហាស្ត្រី”។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “លោកិយ គឺជាគុកសម្រាប់អ្នកមានជំនឿ ហើយជាឋានសួគ៌សម្រាប់អ្នកគ្មានជំនឿ”។
رواه مسلم
عن سهل بن سعد الساعدي ـرضي الله عنه- قَالَ رَسُول اللَّه -صَلّى اللهُ عَلَيْهِ وسَلَّم-: «لو كانت الدنيا تَعدل عند الله جَناح بَعوضة، ما سَقَى كافراً منها شَرْبَة ماء».
رواه الترمذي
عن أنس رضي الله عنه مرفوعاً: «يَتْبَعُ الميتَ ثلاثةٌ: أهْلُه ومَالُه وعَمَلُه، فيرجع اثنان ويَبْقى واحد: يرجع أهْلُه ومَالُه، ويبقى عَمَلُه».
متفق عليه
អំពី អាណាស رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើកូនចៅអាហ្ទាំមានទ្រព្យសម្បត្តិពេញជ្រលងភ្នំពីរ គេប្រាកដជាចង់បានពេញជ្រលងភ្នំបី។ ហើយគ្មានអ្វីអាចបំពេញពោះកូនចៅអាហ្ទាំបានឡើយ លើកលែងតែដីប៉ុណ្ណោះ។ ហើយអល់ឡោះទ្រង់ទទួលយកការសារភាពកំហុសចំពោះជនណាដែលបានសារភាពកំហុស”។
متفق عليه
អំពី ខាវឡះ អាល់អាន់សរីយ៉ះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ មានមនុស្សជាច្រើនដែលពួកគេចាត់ចែងទ្រព្យសម្បត្ដិរបស់អល់ឡោះ(សម្បត្តិសាធារណៈដែលខ្លួនគ្រប់គ្រង)មិនបានត្រឹមត្រូវ។ ហេតុនេះ នៅថ្ងៃបរលោក ឋាននរកគឺសម្រាប់ពួកគេ”។
رواه البخاري
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតជាជោគជ័យហើយអ្នកដែលចូលសាសនាអ៊ីស្លាម ទទួលបានលាភសក្ការៈល្មមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព ហើយអល់ឡោះឲ្យរូបគេពេញចិត្ដចំពោះអ្វីដែលទ្រង់បានផ្ដល់ឲ្យនោះ”។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ដួងចិត្តរបស់មនុស្សចាស់នៅតែក្មេងជានិច្ចចំពោះពីរប្រការគឺ ស្រឡាញ់លោកិយ និងមានក្តីស្រមៃវែងឆ្ងាយ”។
رواه البخاري