Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 47 languages
«អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតជាជោគជ័យហើយអ្នកដែលចូលសាសនាអ៊ីស្លាម ទទួលបានលាភសក្ការៈល្មមគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព ហើយអល់ឡោះឲ្យរូបគេពេញចិត្ដចំពោះអ្វីដែលទ្រង់បានផ្ដល់ឲ្យនោះ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ អ្នកដែលប្រគល់ខ្លួនចំពោះអល់ឡោះជាម្ចាស់ ហើយត្រូវបានគេចង្អុលបង្ហាញទៅកាន់សាសនាអ៊ីស្លាម ទទួលបាននូវលាភសក្ការៈដែលស្របច្បាប់(ហាឡាល់)គ្រប់គ្រាន់តាមតម្រូវការដោយមិនលើស មិនខ្វះ ហើយអល់ឡោះធ្វើឱ្យរូបគេក្លាយជាអ្នកដែលស្កប់ស្កល់ ពេញចិត្តនឹងអ្វីដែលទ្រង់បានប្រទានឱ្យនោះ អ្នកទាំងនោះគឺពិតជាទទួលបានជោគជ័យហើយ។

Source
رواه مسلم
Download image

Saved at original quality