Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អ៊ូពៃទិលឡះ ពិន មៀហសន់ អាល់អាន់សរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 47 languages
«អំពី អ៊ូពៃទិលឡះ ពិន មៀហសន់ អាល់អាន់សរី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ក្នុងចំណោមពួកអ្នក ជនណាភ្ញាក់នៅពេលព្រឹកដោយមានភាពសុខសាន្តក្នុងខ្លួន មានសុខសន្ដិភាព មានអាហារគ្រប់គ្រាន់សម្រាប់ថ្ងៃនោះ គឺហាក់ដូចជារូបគេមានអ្វីៗទាំងអស់នៅក្នុងលោកិយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា៖ ឱអ្នកមូស្លីមទាំងឡាយ! ជនណាក្នុងចំណោមពួកអ្នកដែលភ្ញាក់ឡើងនាពេលព្រឹកដោយមានសុខភាពល្អ គ្មានជំងឺដង្កាត់ផ្សេងៗនៅក្នុងខ្លួន មានសុវត្ថិភាពសម្រាប់ខ្លួនឯង គ្រួសារ និងការធ្វើដំណើរដោយមិនមានការភ័យខ្លាច ហើយមានអាហារហូបចុកគ្រប់គ្រាន់សម្រាប់ថ្ងៃនោះពីប្រភពដែលស្របច្បាប់(ហាឡាល់) គឺរូបគេហាក់ដូចជាត្រូវបានផ្តល់ឲ្យនូវលោកិយទាំងមូលអ៊ីចឹង។

Source
رواه الترمذي وابن ماجه
Download image

Saved at original quality