Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 40 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “លោកិយ គឺជាគុកសម្រាប់អ្នកមានជំនឿ ហើយជាឋានសួគ៌សម្រាប់អ្នកគ្មានជំនឿ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ការរស់នៅក្នុងលោកិយសម្រាប់អ្នកមានជំនឿ គឺប្រៀបដូចជាគុក ត្បិតមានកាតព្វកិច្ច និងច្បាប់បញ្ញត្តិឥស្លាមជាច្រើនដែលគេត្រូវបំពេញ ដូចជាអនុវត្តនូវបទបញ្ជា ហើយបោះបង់នូវបម្រាម។ ប៉ុន្តែនៅពេលដែលគេស្លាប់ទៅ គេនឹងបានសម្រាកពីកាតព្វកិច្ចអស់ទាំងនេះ ហើយគេនឹងវិលទៅកាន់អ្វីដែលអល់ឡោះជាម្ចាស់បានសន្យាសម្រាប់រូបគេនៃបរមសុខជារៀងរហូត។ ចំណែកឯអ្នកគ្មានជំនឿវិញ ការរស់នៅក្នុងលោកិយសម្រាប់ពួកគេប្រៀបដូចជាឋានសួគ៌ ពីព្រោះនៅក្នុងលោកិយនេះ ពួកគេអាចធ្វើអ្វីតាមទំនើងចិត្ត ក៏ដូចជាអ្វីដែលចំណង់តណ្ហារបស់គេបញ្ជា។ ប៉ុន្តែនៅពេលដែលគេស្លាប់ទៅ គេនឹងវិលទៅកាន់អ្វីដែលអល់ឡោះជាម្ចាស់បានសន្យាចំពោះរូបគេនៃទណ្ឌកម្មជារៀងរហូត។

Source
رواه مسلم
Download image

Saved at original quality