Virtues and Manners
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه
Available in 61 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ មានបុរសអារ៉ាប់ជនបទម្នាក់បានមកជួបណាពី ﷺ ហើយនិយាយថា៖ សូមលោកបង្ហាញខ្ញុំពីទង្វើមួយដែលប្រសិនបើខ្ញុំធ្វើវា នោះខ្ញុំនឹងបានចូលឋានសួគ៌។ លោកបានមានប្រសាសន៍ថា៖ “អ្នកត្រូវគោរពសក្ការៈចំពោះអល់ឡោះដោយមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ ហើយត្រូវប្រតិបត្តិសឡាតដែលជាកាតព្វកិច្ច ត្រូវបរិច្ចាគហ្សាកាត់ដែលជាកាតព្វកិច្ច និងត្រូវបួសក្នុងខែរ៉ម៉ាហ្ទន”។ បុរសនោះបាននិយាយថា៖ សូមស្បថនឹងអ្នកដែលជីវិតខ្ញុំស្ថិតនៅក្នុងកណ្តាប់ដៃទ្រង់! ខ្ញុំនឹងមិនបន្ថែមលើសពីនេះទេ។ នៅពេលដែលបុរសនោះចេញទៅ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចង់មើលទៅកាន់បុរសម្នាក់ក្នុងចំណោមអ្នកឋានសួគ៌ ចូរឱ្យគេមើលទៅកាន់បុរសនេះចុះ”។»Meaning translation ·
Saved at original quality








