Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូក៏តាហ្ទះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 54 languages
«អំពី អាពូក៏តាហ្ទះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “សុបិនល្អ គឺមកពីអល់ឡោះ។ ចំណែកឯសុបិនអាក្រក់ គឺមកពីស្ហៃតន។ ហេតុនេះ ប្រសិនបើនរណាម្នាក់ក្នុងចំណោមពួកអ្នកឃើញសុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វាមិនបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ សុបិនល្អដែលនាំឲ្យរីករាយ គឺមកពីអល់ឡោះ។ ចំណែកសុបិនអាក្រក់ដែលនាំឲ្យមានទុក្ខព្រួយ គឺមកពីស្ហៃតន។ ជនណាយល់សុបិនអាក្រក់ដែលធ្វើឱ្យគេខ្លាច ចូរឲ្យគេព្រួសទឹកមាត់តិចៗទៅខាងឆ្វេង និងចូរឲ្យគេសុំពីអល់ឡោះឲ្យបញ្ចៀសពីប្រការអាក្រក់របស់វា។ ពិតណាស់ វានឹងមិនអាចបង្កគ្រោះថ្នាក់អ្វីដល់គេឡើយ ដោយសារអល់ឡោះបានធ្វើឱ្យអ្វីដែលបានលើកឡើងខាងលើជាមូលហេតុនៃការការពារពីរឿងមិនល្អដែលកើតចេញពីសុបិននោះ។

Source
متفق عليه
Download image

Saved at original quality