Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី ខាវឡះ អាល់អាន់សរីយ៉ះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 70 languages
«អំពី ខាវឡះ អាល់អាន់សរីយ៉ះ رضي الله عنها បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ មានមនុស្សជាច្រើនដែលពួកគេចាត់ចែងទ្រព្យសម្បត្ដិរបស់អល់ឡោះ(សម្បត្តិសាធារណៈដែលខ្លួនគ្រប់គ្រង)មិនបានត្រឹមត្រូវ។ ហេតុនេះ នៅថ្ងៃបរលោក ឋាននរកគឺសម្រាប់ពួកគេ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់អំពីមនុស្សដែលចាត់ចែងទ្រព្យសម្បតិអ្នកឥស្លាមដោយមិនត្រឹមត្រូវ និងយកទ្រព្យសម្បត្តិទាំងនោះដោយខុសច្បាប់។ អត្ថន័យនៃហាទីស្ហនេះ គឺទូទៅចំពោះទ្រព្យសម្បត្តិ មិនថាការប្រមូលយកទ្រព្យសម្បត្តិនោះ ឬការរកស៊ីដោយខុសច្បាប់ ហើយនិងការចំណាយទ្រព្យសម្បត្តិទាំងនោះខុសគោលដៅ។ ចូលក្នុងនេះដែរ គឺការស៊ីទ្រព្យសម្បត្តិក្មេងកំព្រា និងទ្រព្យវ៉ាកាហ្វ ការក្បត់ទំនុកចិត្តឬបញ្ញើ រួមទាំងការយកទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់។ បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា នៅថ្ងៃបរលោក ការតបស្នងសម្រាប់អ្នកទាំងនោះ គឺឋាននរក។

Source
رواه البخاري
Download image

Saved at original quality