Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 47 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកមើលទៅកាន់អ្នកដែលទាបជាងពួកអ្នក ហើយចូរពួកអ្នកកុំមើលទៅកាន់អ្នកដែលខ្ពស់ជាងពួកអ្នកដើម្បីកុំឲ្យពួកអ្នកមើលស្រាលចំពោះឧបការគុណរបស់អល់ឡោះចំពោះពួកអ្នក”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបង្គាប់ប្រើជនមូស្លីមថា ចំពោះបញ្ហាដែលទាក់ទងនឹងលោកិយ ដូចជាឋានៈសក្តិ និងទ្រព្យសម្បត្តិជាដើម គឺត្រូវមើលទៅកាន់អ្នកដែលមានកម្រិតទាបជាងខ្លួន ហើយមិនត្រូវមើលទៅកាន់អ្នកដែលមានកម្រិតខ្ពស់ជាង និងប្រសើរជាងខ្លួនឡើយ។ ការមើលទៅអ្នកដែលមានកម្រិតទាបជាងខ្លួន ឬអន់ជាងខ្លួន គឺជាវិធីដ៏ល្អបំផុតដើម្បីកុំឱ្យរូបគេមើលស្រាល និងបន្តុះបង្អាប់ឧបការគុណ(នៀកម៉ាត់)របស់អល់ឡោះដែលបានប្រទានដល់រូបគេ។

Source
متفق عليه
Download image

Saved at original quality