Hadith for the World
Heart-Softeners and Sermons

Condemning Sins

6 hadiths

6 hadiths

អំពី អាពូពឹករ៉ោះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា “តើខ្ញុំមិនបានប្រាប់ពួកអ្នកអំពីបាបកម្មដែលធំបំផុតឬទេ”? ពួកយើងបានឆ្លើយថា៖ ពិតមែនហើយ ឱរ៉ស៊ូលុលឡោះ។ លោកបានមានប្រសាសន៍ថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងអកតញ្ញូចំពោះឪពុកម្ដាយ”។ មុននេះលោកបានផ្អែកខ្លួន ហើយលោកក៏អង្គុយវិញ រួចនិយាយថា៖ “តើពុំមែនទេ គឺពាក្យសម្ដីភូតកុហក”។ អាពូពឹករ៉ោះ បាននិយាយថា៖ លោកនៅបន្ដមានប្រសាសន៍ចុះឡើង រហូតពួកយើងគិតចង់ឲ្យលោកឈប់។متفق عليه
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បាបកម្មដែលធំជាងគេបំផុតគឺ ការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ អកតញ្ញូចំពោះឪពុកម្តាយ ការសម្លាប់ជីវិត(អ្នកដទៃ) និងការស្បថបំពាន”។رواه البخاري
អំពី អាពូមូសា رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបមិត្ដល្អនិងមិត្ដអាក្រក់ គឺដូចជាម្ចាស់ហាងលក់គ្រឿងក្រអូប និងអ្នកផ្លុំភ្លើង។ ម្ចាស់ហាងលក់គ្រឿងក្រអូប ជួនកាល គេអាចឲ្យអ្នក ឬអ្នកអាចសុំទិញពីគេ ឬក៏អ្នកអាចស្រង់ក្លិនក្រអូបអំពីគេ។ ចំណែកឯអ្នកផ្លុំភ្លើងវិញ ជួនកាលគេអាចធ្វើឲ្យភ្លើងឆេះសម្លៀកបំពាក់របស់អ្នក ឬជួនកាល អ្នកអាចទទួលក្លិនអាក្រក់អំពីគេក៏ថាបាន”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកជៀសវាងនូវប្រាំពីរប្រការដែលនាំឲ្យអន្ដរាយ”។ ពួកគេសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើប្រការទាំងនោះមានអ្វីខ្លះ? លោកបានឆ្លើយថា៖ “គឺការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ការប្រើមន្ដអាគម ការសម្លាប់ជីវិតដែលអល់ឡោះហាមឃាត់ លើកលែងតែដោយស្របច្បាប់ ការស៊ីប្រាក់ការ ការស៊ីទ្រព្យកេ្មងកំព្រា ការរត់ចោលសមរភូមិក្នុងពេលជួបសត្រូវ និងការចោទប្រកាន់ស្ដ្រីមានជំនឿដែលស្អាតស្អំ បរិសុទ្ធ ថាប្រព្រឹត្តអំពើហ្ស៊ីណា”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រជាជាតិរបស់ខ្ញុំទាំងអស់នឹងត្រូវគេអភ័យទោសឲ្យ លើកលែងតែអ្នកដែលប្រកាស(ពីទង្វើអាក្រក់របស់ខ្លួន)ប៉ុណ្ណោះ។ ជាការពិតណាស់ នៅក្នុងចំណោមការប្រកាស(ពីទង្វើអាក្រក់)នោះ គឺ បុរសម្នាក់បានសាងបាបម្មនៅពេលយប់ ក្រោយមក រូបគេភ្ញាក់ពេលព្រលឹមដោយអល់ឡោះបានលាក់បាំងឲ្យរូបគេ តែរូបគេបែរជានិយាយថា៖ នែលោក! យប់មិញខ្ញុំបានធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ។ ពិតណាស់ អល់ឡោះបានលាក់បាំងប្រការអាក្រក់របស់គេពេញមួយយប់ តែពេលព្រឹកឡើង គេបែរជាលាតត្រដាងនូវអ្វីដែលអល់ឡោះបានបិទបាំងឲ្យនោះទៅវិញ”។متفق عليه
عن أبي هريرة عن النبي صلى الله عليه وسلم قال: «لعن الله السارق، يسرق البَيْضَةَ فَتُقْطَعُ يده، ويسرِقُ الحَبْلَ فَتُقْطَعُ يَدُهُ».متفق عليه