Jurisprudence and Juristic Principlesអំពី អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖
Available in 54 languages «អំពី អ៊ុកហ្ពះ ពិន អាមៀរ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការចូលទៅជួបស្ដ្រី”។ ពេលនោះ មានបុរសអាន់សរម្នាក់បានសួរថា៖ តើលោកយល់យ៉ាងណាដែរចំពោះសាច់ថ្លៃប្រុស? លោកបានឆ្លើយថា៖ “សាច់ថ្លៃប្រុស គឺស្លាប់(ងាយនឹងមានបញ្ហាបំផុត)”។»
Meaning translation ·
Explanation
The meaning in a few plain lines
ណាពី ﷺ លោកបានព្រមានចំពោះការនៅឡូកឡំជាមួយស្ត្រីដែលអាចរៀបការនឹងគ្នាបានដោយលោកលោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការចូលទៅជួបស្ដ្រី និងចំពោះការដែលស្ត្រីចូលមកជួបពួកអ្នក។
ពេលនោះ មានបុរសម្នាក់ក្នុងចំណោមពួកអាន់សរបានសួរថា៖ តើលោកយល់យ៉ាងណាចំពោះសាច់ញាតិរបស់ប្តី ដូចជាបងប្អូនប្រុសរបស់ប្តី(បងប្អូនថ្លៃ) ជីដូនមួយប្រុសរបស់ប្តី ពូរបស់ប្តី ក្មួយប្រុសរបស់ប្តីជាដើមក្នុងចំណោមអ្នកដែលនាងអាចរៀបការជាមួយបាន ប្រសិនបើនាងមិនទាន់រៀបការនោះ?
ណាពី ﷺ បានឆ្លើយថា៖ ចូរពួកអ្នកប្រុងប្រយ័ត្នពីពួកគេដូចជាពួកអ្នកប្រុងប្រយ័ត្នពីសេចក្តីស្លាប់ដូច្នោះដែរ ព្រោះការនៅកន្លែងស្ងាត់ជាមួយសាច់ថ្លៃប្រុសអាចនាំទៅរកភាពវឹកវរ និងភាពអន្តរាយក្នុងសាសនា។ ដូចនេះ សាច់ញាតិរបស់ប្តីក្រៅពីឪពុករបស់ប្តី(ឪពុកក្មេក) និងកូនប្រុសរបស់ប្តី(កូនចុង)រឹតតែត្រូវបានហាមឃាត់ជាងបុរសដទៃដែលអាចរៀបការជាមួយគ្នាបានទៅទៀត ពីព្រោះការនៅម្នាក់ឯងជាមួយសាច់ថ្លៃមានច្រើនជាងជាមួយអ្នកដទៃ, ប្រការអាក្រក់ដែលអាចកើតឡើងមានច្រើនជាងនៅជាមួយអ្នកដទៃ, ភាពវឹកវរ(ហ្វិតណះ)រវាងពួកគេងាយកើតមានឡើង ដោយសារតែពួកគេអាចចូលជួបស្ត្រី និងនៅស្ងាត់តែពីរនាក់នាងដោយគ្មានអ្នកហាមគាត់ ហើយនិងដោយសារតែរឿងនេះ ជារឿងមួយដែលមិនអាចជៀសវាងបាន និងមិនអាចរារាំងពួកគេពីការជួបនាងបានឡើយ ដោយសារតែទម្លាប់របស់សង្គមតែងមានការព្រងើយកន្តើយចំពោះបញ្ហានេះ ដោយបុរសនៅតែឯងជាមួយប្រពន្ធបងប្អូនប្រុសរបស់ខ្លួន(បងប្អូនថ្លៃស្រី)ជារឿងធម្មតា។ ដូចនេះ ភាពអាក្រក់ និងភាពអន្តរាយរបស់វា គឺប្រៀបដូចជាសេចក្តីស្លាប់ដូច្នោះដែរ ខុសពីបុរសដទៃដែលអាចរៀបការជាមួយបានដែលគេតែងមានការប្រុងប្រយ័ត្ន។
- Source
- متفق عليه
Saved at original quality