Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាំរ៍ ពិន ស៊ូឡែម អាល់អាន់សរីយ៍ បាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា អាពូសាអ៊ីទ គឺបាននិយាយថា៖ ខ្ញុំសូមធ្វើជាសាក្សីថា រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 60 languages
«អំពី អាំរ៍ ពិន ស៊ូឡែម អាល់អាន់សរីយ៍ បាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា អាពូសាអ៊ីទ គឺបាននិយាយថា៖ ខ្ញុំសូមធ្វើជាសាក្សីថា រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការងូតទឹកថ្ងៃជុមអាត់ គឺជាកាតព្វកិច្ចលើគ្រប់បុគ្គលដែលពេញវ័យ ហើយត្រូវដុសសម្អាតធ្មេញ និងប្រើគ្រឿងក្រអូប ប្រសិនបើមាន”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការងូតទឹកថ្ងៃជុមអាត់(ថ្ងៃសុក្រ) គឺត្រូវបានសង្កត់ធ្ងន់ប្រៀបដូចជាកាតព្វកិច្ចចំពោះបុរសមូស្លីមគ្រប់រូបដែលគ្រប់អាយុពេញវ័យដែលចាំបាច់ត្រូវចូលរួមសឡាតជុមអាត់។ ហើយត្រូវដុសសម្អាតធ្មេញដោយប្រើស៊ីវ៉ាក ឬអ្វីដែលស្រដៀងគ្នានេះ និងត្រូវប្រើគ្រឿងក្រអូប ឬទឹកអប់ផងដែរ។

Source
متفق عليه
Download image

Saved at original quality