Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ គាត់បាននិយាយថា៖

Available in 60 languages
«អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ គាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងយល់ឃើញថា ការតស៊ូ(ជីហាទ) គឺជាទង្វើដ៏ប្រសើរបំផុត។ ហេតុនេះ តើពួកយើង(ជាស្ត្រី)មិនតស៊ូទេឬ? លោកបានឆ្លើយថា៖ “ទេ សម្រាប់ពួកនាង ការតស៊ូ(ជីហាទ)ដ៏ប្រសើរបំផុត គឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយក”។»

Meaning translation ·

Explanation

The meaning in a few plain lines

បណ្តាសហាហ្ពាត់ رضي الله عنهم តែងយល់ឃើញថា ការតស៊ូក្នុងមាគ៌ាអល់ឡោះ(ជីហាទ) និងការប្រយុទ្ធនឹងសត្រូវ គឺជាទង្វើកុសលដ៏ប្រសើរបំផុត។ ដូចនេះ អាអ៊ីស្ហះ رضي الله عنها ក៏បានសួរណាពី ﷺ ថា តើស្ត្រីអាចចូលរួមតស៊ូក្នុងមាគ៌ាអល់ឡោះបានដែរឬទេ? ពេលនោះ ណាពី ﷺ លោកបានណែនាំដល់ស្ត្រីទាំងឡាយទៅកាន់ការតស៊ូដ៏ប្រសើរបំផុតសម្រាប់ពួកនាង នោះគឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយកដែលត្រឹមត្រូវស្របតាមគម្ពីរគួរអាននិងស៊ុណ្ណះ ព្រមទាំងជ្រះស្អាតពីអំពើបាប និងការចង់ឲ្យមនុស្សមើលឃើញ(រីយ៉ាក)។

Source
رواه البخاري
Download image

Saved at original quality