Hadith for the World
Hajj and ‘Umrah

Virtue of Hajj and Umrah

5 hadiths

5 hadiths

អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ទៅកាន់ស្ត្រីម្នាក់មកពីក្រុមអាន់សរដែលអ៊ិពនូអាប់ហ្ពាសដាក់ឈ្មោះឲ្យនាង ប៉ុន្តែខ្ញុំបានភ្លេចឈ្មោះនាងថា៖ “តើអ្វីទៅដែលរារាំងនាងមិនឲ្យទៅធ្វើហាជ្ជីជាមួយពួកយើង”? នាងបានឆ្លើយថា៖ ពួកយើងគ្មានអ្វីក្រៅពីសត្វអូដ្ឋពីរក្បាលប៉ុណ្ណោះ។ ប្តីរបស់ខ្ញុំនិងកូនប្រុសរបស់ខ្ញុំបានទៅធ្វើហាជ្ជីដោយជិះសត្វអូដ្ឋមួយទៅ ហើយទុកអូដ្ឋមួយក្បាលទៀតសម្រាប់ពួកយើងស្រោចស្រពដំណាំ។ លោកក៏បានមានប្រសាសន៍ថា៖ “នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ចូរនាងធ្វើអ៊ុមរ៉ោះចុះ ព្រោះការធ្វើអ៊ុមរ៉ោះក្នុងខែនេះ ស្មើនឹងការធ្វើហាជ្ជី”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានធ្វើធម្មយាត្រាហាជ្ជីដើម្បីអល់ឡោះ ដោយគេមិនបានរួមមេត្រី(ជាមួយភរិយា) និងមិនបានល្មើសនឹងបទបញ្ជាផ្សេងៗរបស់អល់ឡោះជាម្ចាស់ទេនោះ គេនឹងវិលត្រឡប់មកវិញដូចជាថ្ងៃដែលគេប្រសូត្រពីផ្ទៃម្តាយរបស់ខ្លួនដូច្នោះដែរ(ពោលគឺជ្រះស្អាតពីបាបកម្ម)”។متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ គាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងយល់ឃើញថា ការតស៊ូ(ជីហាទ) គឺជាទង្វើដ៏ប្រសើរបំផុត។ ហេតុនេះ តើពួកយើង(ជាស្ត្រី)មិនតស៊ូទេឬ? លោកបានឆ្លើយថា៖ “ទេ សម្រាប់ពួកនាង ការតស៊ូ(ជីហាទ)ដ៏ប្រសើរបំផុត គឺការធ្វើហាជ្ជីដែលត្រូវបានគេទទួលយក”។رواه البخاري
عن عائشة رضي الله عنها مرفوعاً: «ما مِن يومٍ أكثر مِن أنْ يُعْتِقَ اللهُ فيه عبدًا مِن النارِ، مِن يومِ عرفة، وإنَّه ليدنو، ثم يُباهي بهم الملائكةَ، فيقول: ما أراد هؤلاء؟».رواه مسلم
عن أبي هريرة رضي الله عنه: أن رسول الله صلى الله عليه وسلم قال: «العمرة إلى العمرة كفارةٌ لما بينهما، والحج المبرور ليس له جزاءٌ إلا الجنة».متفق عليه