Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖

Available in 49 languages
«អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ កាលណាចូលដល់ដប់យប់(ចុងក្រោយនៃខែរ៉ម៉ាហ្ទន) រ៉ស៊ូលុលឡោះ ﷺ លោកនៅទល់ភ្លឺ ហើយលោកដាស់គ្រួសាររបស់លោក ព្រមទាំងខិតខំប្រឹងប្រែង(ក្នុងការគោរពសក្ការៈ) និងរឹតបន្តឹងចង្កេះខោ។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ កាលណាចូលដល់ដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន គឺលោកនៅទល់ភ្លឺ(មិនគេងឡើយ)ដោយធ្វើការគោរពសក្ការៈផ្សេងៗ ហើយលោកដាស់ក្រុមគ្រួសាររបស់លោកឱ្យក្រោកសឡាត និងខិតខំប្រឹងប្រែងក្នុងការគោរពសក្ការៈច្រើនជាងធម្មតា ព្រមទាំងដកខ្លួនមកគោរពសក្ការៈចំពោះអល់ឡោះ និងឃ្លាតឆ្ងាយពីភរិយាទាំងឡាយរបស់លោក។

Source
متفق عليه
Download image

Saved at original quality