Hadith for the World
Fasting

Last Ten Days of Ramadaan

4 hadiths

4 hadiths

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ថា៖ រ៉ស៊ូលុលឡោះ ﷺ លោកខិតខំប្រឹងប្រែងនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនជាងពេលណាៗទាំងអស់។رواه مسلم
មានន័យថា៖ អំពី អាពូហ៊ូរ៉យរ៉ោះ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។متفق عليه
អំពី អាអ៊ីស្ហះ رضي الله عنها ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកស្វែងរកយប់ឡៃឡាទុលក៏ទើរនៅក្នុងយប់សេសនៃដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន”។متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ កាលណាចូលដល់ដប់យប់(ចុងក្រោយនៃខែរ៉ម៉ាហ្ទន) រ៉ស៊ូលុលឡោះ ﷺ លោកនៅទល់ភ្លឺ ហើយលោកដាស់គ្រួសាររបស់លោក ព្រមទាំងខិតខំប្រឹងប្រែង(ក្នុងការគោរពសក្ការៈ) និងរឹតបន្តឹងចង្កេះខោ។متفق عليه