Hadith for the World
Fasting

Virtue of Fasting

5 hadiths

5 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ រាល់ទង្វើរបស់កូនចៅអាហ្ទាំ គឺសម្រាប់រូបគេ លើកលែងតែការបួសប៉ុណ្ណោះ វាគឺសម្រាប់យើង ហើយយើងជាអ្នកតបស្នងវា(ដោយផ្ទាល់)។ ការបួសគឺជារនាំង។ ប្រសិនបើថ្ងៃណាមួយដែលនរណាម្នាក់នៃពួកអ្នកបួស ចូរគេកុំប្រព្រឹត្តទង្វើអសីលធម៌ កុំឡូឡា។ ហើយប្រសិនបើមានអ្នកណាម្នាក់ជេរប្រមាថគេ ឬបង្កជម្លោះជាមួយគេ ចូរឲ្យគេពោលថា៖ ពិតណាស់ ខ្ញុំគឺជាអ្នកបួស។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃទ្រង់! ក្លិនមាត់របស់អ្នកបួសនៅចំពោះអល់ឡោះជាម្ចាស់ គឺក្រអូបជាងក្លិនទឹកអប់ទៅទៀត។ សម្រាប់អ្នកបួសនឹងទទួលបានភាពរីករាយពីរដង គឺគេរីករាយនៅពេលស្រាយបួស និងនៅពេលជួបម្ចាស់របស់គេ គេរីករាយចំពោះការបួសរបស់ខ្លួន”។متفق عليه
អំពី សះល៍ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់នៅក្នុងឋានសួគ៌ មានទ្វារមួយដែលគេហៅថា រ៉យយ៉ាន។ អ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ គេបានប្រកាសថា៖ តើអ្នកបួសទាំងឡាយនៅឯណា? ពេលនោះ ពួកគេក៏ក្រោកឈរឡើង។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ នៅពេលដែលពួកគេចូលរួច គេក៏បិទទ្វារនោះដោយគ្មានអ្នកណាម្នាក់អាចចូលតាមទ្វារនោះបានឡើយ”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ រទអ អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ទ្វារទាំងឡាយនៃឋានសួគ៌ត្រូវបានបើកចំហ ទ្វារទាំងឡាយនៃឋាននរកត្រូវបានបិទ ហើយពពួកស្ហៃតនត្រូវបានគេចាប់ចង”។متفق عليه
عن أم المؤمنين عائشة رضي الله عنها قالت: دخل علي النبي صلى الله عليه وسلم ذات يوم فقال: «هل عندكم شيء؟» فقلنا: لا. قال: «فإني إذن صائم» ثم أتانا يومًا آخر فقلنا: يا رسول الله، أهدي لنا حيس. فقال: «أَرِينيه، فلقد أصبحت صائمًا» فأكل.رواه مسلم