KM
Jurisprudence of Acts of Worship
Fasting
40 hadiths
Obligation of Fasting and Ruling of Its Abandoning
1
Virtue of Fasting
5
سنن الصيام
7
رؤية الهلال
2
صيام يوم الشك
2
صيام أهل الأعذار
1
مفسدات الصيام
2
ما يجب على الصائم
1
ما يجوز للصائم
1
صيام التطوع
12
الاعتكاف
1
Last Ten Days of Ramadaan
4
رمضان
2
40 hadiths
អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ រាល់ទង្វើរបស់កូនចៅអាហ្ទាំ គឺសម្រាប់រូបគេ លើកលែងតែការបួសប៉ុណ្ណោះ វាគឺសម្រាប់យើង ហើយយើងជាអ្នកតបស្នងវា(ដោយផ្ទាល់)។ ការបួសគឺជារនាំង។ ប្រសិនបើថ្ងៃណាមួយដែលនរណាម្នាក់នៃពួកអ្នកបួស ចូរគេកុំប្រព្រឹត្តទង្វើអសីលធម៌ កុំឡូឡា។ ហើយប្រសិនបើមានអ្នកណាម្នាក់ជេរប្រមាថគេ ឬបង្កជម្លោះជាមួយគេ ចូរឲ្យគេពោលថា៖ ពិតណាស់ ខ្ញុំគឺជាអ្នកបួស។ សូមស្បថនឹងអ្នកដែលជីវិតរបស់មូហាំម៉ាត់ស្ថិតក្នុងកណ្តាប់ដៃទ្រង់! ក្លិនមាត់របស់អ្នកបួសនៅចំពោះអល់ឡោះជាម្ចាស់ គឺក្រអូបជាងក្លិនទឹកអប់ទៅទៀត។ សម្រាប់អ្នកបួសនឹងទទួលបានភាពរីករាយពីរដង គឺគេរីករាយនៅពេលស្រាយបួស និងនៅពេលជួបម្ចាស់របស់គេ គេរីករាយចំពោះការបួសរបស់ខ្លួន”។
متفق عليه
អំពី សះល៍ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់នៅក្នុងឋានសួគ៌ មានទ្វារមួយដែលគេហៅថា រ៉យយ៉ាន។ អ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ គេបានប្រកាសថា៖ តើអ្នកបួសទាំងឡាយនៅឯណា? ពេលនោះ ពួកគេក៏ក្រោកឈរឡើង។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ នៅពេលដែលពួកគេចូលរួច គេក៏បិទទ្វារនោះដោយគ្មានអ្នកណាម្នាក់អាចចូលតាមទ្វារនោះបានឡើយ”។
متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ថា៖ រ៉ស៊ូលុលឡោះ ﷺ លោកខិតខំប្រឹងប្រែងនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទនជាងពេលណាៗទាំងអស់។
رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ រទអ អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាបួសនៅក្នុងខែរ៉ម៉ាហ្ទនដោយមានជំនឿ និងរំពឹងផលបុណ្យពីអល់ឡោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
متفق عليه
មានន័យថា៖ អំពី អាពូហ៊ូរ៉យរ៉ោះ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាក្រោកសឡាត(ក៏ដូចការគោរពសក្ការៈផ្សេងៗ)ក្នុងយប់ឡៃឡាទុលក៏ទើរ ដោយមានជំនឿ និង រំពឹងផលបុណ្យអំពីអល់ឡោះនោះ គេនឹងអភ័យទោសឲ្យគាត់នូវបាបកម្មទាំងឡាយដែលគាត់បានសាងកន្លងមក”។
متفق عليه
អំពី អាពូសាអ៊ីទ អាល់ឃុទរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាបួសមួយថ្ងៃក្នុងផ្លូវរបស់អល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងឲ្យមុខរបស់គេឃ្លាតឆ្ងាយពីឋាននរកចម្ងាយចិតសិបរដូវស្លឹកឈើជ្រុះ(ចិតសិបឆ្នាំ)”។
متفق عليه
អំពី សះល៍ ពិន សាអាត់ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មនុស្សលោកនៅតែស្ថិតក្នុងប្រការល្អជានិច្ច ដរាបណាពួកគេរួសរាន់ក្នុងការស្រាយបួស”។
متفق عليه
អំពី ហ្សេទ ពិន សាពីត رضي الله عنه បាននិយាយថា៖ ពួកយើងបានទទួលទានបាយបួសពេលទៀបភ្លឺ(សាហួរ)ជាមួយនឹងណាពី ﷺ ។ បន្ទាប់មក លោកបានក្រោកទៅសឡាត។ ខ្ញុំបានសួរថា៖ រវាងអាហ្សាន និងការទទួលទានបាយបួស តើមានរយៈពេលប៉ុន្មាន? គាត់បានឆ្លើយថា៖ “ប្រហែលនឹងការសូត្រគម្ពីរគួរអានចំនួន៥០អាយ៉ាត់”។
متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها ដែលជាភរិយារបស់ណាពី ﷺ ថា៖ ពិតណាស់ ណាពី ﷺ លោកតែងអៀកទីកាហ្វនៅដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន រហូតអល់ឡោះដកយកជីវិតលោកទៅវិញ។ បន្ទាប់មក ភរិយាទាំងឡាយរបស់លោកក៏បានអៀកទីកាហ្វបន្ទាប់ពីលោកផងដែរ។
متفق عليه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកទទួលទានអាហារបួសពេលទៀបភ្លឺ(សាហួរ) ព្រោះការទទួលទានអាហារបួស គឺមានពរជ័យ”។
متفق عليه
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ នៅក្នុងការធ្វើដំណើរមួយ រ៉ស៊ូលុលឡោះ ﷺ លោកបានឃើញហ្វូងមនុស្សនៅជុំគ្នា ហើយមានបុរសម្នាក់មានគេបាំងជាម្លប់ឲ្យ។ លោកបានសួរថា៖ “តើអ្វីនេះ?” ពួកគេបានឆ្លើយថា៖ គាត់ជាអ្នកបួស។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពុំមែនជាទង្វើល្អឡើយ ការកាន់អំណត់បួសក្នុងពេលធ្វើដំណើរនោះ”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ចូរពួកអ្នកទទួលយកការអនុគ្រោះរបស់អល់ឡោះដែលទ្រង់បានអនុគ្រោះដល់ពួកអ្នក”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំបួសមុនខែរ៉ម៉ាហ្ទនមួយថ្ងៃ ឬពីរថ្ងៃ លើកលែងតែអ្នកដែលមានទម្លាប់បួសជាប្រចាំ ចូរឲ្យគេបួសចុះ”។
متفق عليه
عن عائشة وأم سلمة رضي الله عنهما «أن رسول الله صلى الله عليه وسلم كان يُدْرِكُهُ الفجر وهو جُنٌبٌ من أهله، ثم يغتسل ويصوم ».
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាភ្លេចខ្លួនខណៈពេលគេកំពុងបួស ហើយបានបរិភោគអាហារ ឬផឹក ចូរឱ្យគេបន្តការបួសរបស់ខ្លួន។ តាមពិត អល់ឡោះទេជាអ្នកផ្ដល់អាហារ និងទឹកដល់រូបគេ”។
متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មនុស្សជាទីស្រលាញ់បំផុតរបស់ខ្ញុំ ﷺ បានផ្ដាំផ្ញើខ្ញុំនូវបីប្រការ៖ បួសបីថ្ងៃរៀងរាល់ខែ សឡាតហ្ទូហាពីររ៉ក្អាត់ និងឲ្យខ្ញុំសឡាតវីតៀរមុនពេលចូលគេង។
متفق عليه
អំពី អាអ៊ីស្ហះ رضي الله عنها ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកស្វែងរកយប់ឡៃឡាទុលក៏ទើរនៅក្នុងយប់សេសនៃដប់យប់ចុងក្រោយនៃខែរ៉ម៉ាហ្ទន”។
متفق عليه
عن عمر بن الخطاب رضي الله عنه قال: قال رسول الله صلى الله عليه وسلم : «إذا أقبل الليل من هَهُنا، وأَدْبَرَالنهار من ههنا، فقد أفطر الصائم».
متفق عليه
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលពួកអ្នកឃើញវា(ខ្នើតខែ) ចូរពួកអ្នកបួស។ ហើយនៅពេលដែលពួកអ្នកឃើញវា ចូរពួកអ្នកស្រាយបួស។ តែប្រសិនបើវាត្រូវបានបិទបាំងពីពួកអ្នក ចូរពួកអ្នករាប់បង្គ្រប់”។
متفق عليه
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ កាលណាចូលដល់ដប់យប់(ចុងក្រោយនៃខែរ៉ម៉ាហ្ទន) រ៉ស៊ូលុលឡោះ ﷺ លោកនៅទល់ភ្លឺ ហើយលោកដាស់គ្រួសាររបស់លោក ព្រមទាំងខិតខំប្រឹងប្រែង(ក្នុងការគោរពសក្ការៈ) និងរឹតបន្តឹងចង្កេះខោ។
متفق عليه
عن أبي هريرة رضي الله عنه مرفوعًا: «تُعْرَضُ الأعمالُ يومَ الاثنين والخميس، فَأُحِبُّ أَنْ يُعْرَضَ عَملي وأنا صائم». وفي رواية: «تُفْتَحُ أبوابُ الجَنَّةِ يومَ الاثنين والخميس، فَيُغْفَرُ لكلِّ عبد لا يُشْرِكُ بالله شيئا، إِلا رجلا كان بينه وبين أخيه شَحْنَاءُ، فَيُقَالُ: أَنظِروا هذيْن حتى يَصْطَلِحَا، أنظروا هذين حتى يصطلحا». وفي رواية: «تُعْرَضُ الأَعْمَالُ في كلِّ اثْنَيْنِ وَخَميسٍ، فَيَغْفِرُ اللهُ لِكُلِّ امْرِئٍ لا يُشْرِكُ بالله شيئاً، إِلاَّ امْرَءاً كانت بينه وبين أخِيهِ شَحْنَاءُ، فيقول: اتْرُكُوا هذَيْنِ حتى يَصْطَلِحَا».
حديث أبي هريرة الأول رواه الترمذي. والحديثان الآخران هما حديث واحد، رواه مسلم، وكرر لفظة: "أنظروا هذين حتى يصطلحا" ثلاثاً
عن عمرو بن العاص رضي الله عنه أن رسول الله صلى الله عليه وسلم قال: «فَصْلُ مَا بَيْنَ صِيَامِنَا وصِيَامِ أهْلِ الكِتَابِ، أكْلَةُ السَّحَرِ».
رواه مسلم
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកជាមនុស្សដែលមានចិត្ដសប្បុរសបំផុត ហើយពេលដែលលោកមានចិត្ដសប្បុរសបំផុតនោះ គឺនៅក្នុងខែរ៉ម៉ាហ្ទន នៅពេលដែលម៉ាឡាអ៊ីកាត់ជីព្រីលមកជួបលោក។ ជីព្រីលតែងមកជួបលោកជារៀងរាល់យប់នៅក្នុងខែរ៉ម៉ាហ្ទនដោយបង្រៀនលោកនូវគម្ពីរគួរអាន ហើយជាការពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោករួសរាន់បំផុតចំពោះភាពសប្បុរសជាងខ្យល់ដែលបក់នាំអ្វីៗទៅទៀត។
متفق عليه
عن أنس بن مالك رضي الله عنه قال: كان رسولُ اللهِ صلى الله عليه وسلم يُفطِر قبْل أن يصلي على رُطَبات، فإن لم تكنْ رُطَباتٌ فَتُمَيْراتٌ، فإن لم تكنْ تُمَيْراتٌ، حَسَا حَسَواتٍ مِن ماء.
رواه أبو داود والترمذي وأحمد
عن عائشة رضي الله عنها قالت: لم يكن النبي صلى الله عليه وسلم يصوم مِنْ شهر أكثر من شعبان، فإنّه كان يصوم شعبان كله. وفي رواية: كان يصوم شعبان إلا قليلا.
متفق عليه
Page 1 of 2
Next page