Jurisprudence and Juristic Principles
អំពី អាប់ទុលរ៉ោះម៉ាន ពិន អាពីឡៃឡា បាននិយាយថា៖ កាអាប់ ពិន អុច្ចរ៉ោះ បានជួបខ្ញុំ ហើយនិយាយថា៖ តើអ្នកចង់ឱ្យខ្ញុំផ្តល់កាដូមួយដល់អ្នកទេ?
Available in 60 languages
«អំពី អាប់ទុលរ៉ោះម៉ាន ពិន អាពីឡៃឡា បាននិយាយថា៖ កាអាប់ ពិន អុច្ចរ៉ោះ បានជួបខ្ញុំ ហើយនិយាយថា៖ តើអ្នកចង់ឱ្យខ្ញុំផ្តល់កាដូមួយដល់អ្នកទេ? ជាការពិតណាស់ ណាពី ﷺ លោកបានចេញមកជួបពួកយើង ហើយពួកយើងបាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! ពួកយើងបានដឹងហើយពីរបៀបឲ្យសាឡាមទៅចំពោះលោក។ ចុះតើពួកយើងត្រូវសឡាវ៉ាតទៅចំពោះលោកយ៉ាងដូចម្តេច? លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកពោលថា៖
اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ، اللَّهُمَّ بَارِكْ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ، كَمَا بَارَكْتَ عَلَى آلِ إِبْرَاهِيمَ، إِنَّكَ حَمِيدٌ مَجِيدٌ
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាសឡាតលើណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានសឡាវ៉ាតលើក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង។ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាប្រទានពរជ័យដល់ណាពីមូហាំម៉ាត់ និងក្រុមគ្រួសាររបស់ណាពីមូហាំម៉ាត់ ដូចដែលទ្រង់បានប្រទានពរជ័យដល់ក្រុមគ្រួសាររបស់ណាពីអ៊ីព្រហ៊ីមផង។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលត្រូវគេកោតសរសើរ និងលើកតម្កើង)។»Meaning translation ·
Saved at original quality








