Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 70 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពេលដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺក្នុងពេលស៊ូជោត។ ហេតុនេះ ចូរពួកអ្នកបង្កើននូវបួងសួងឲ្យបានច្រើន(ក្នុងពេលនោះ)”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ពេលវេលាដែលខ្ញុំបម្រើអល់ឡោះនៅជិតនឹងម្ចាស់របស់ខ្លួនជាងគេ គឺក្នុងពេលដែលគេកំពុងតែស៊ូជោត។ នោះក៏ព្រោះតែក្នុងពេលស៊ូជោ អ្នកសឡាតបានដាក់សរីរាង្គដែលខ្ពង់ខ្ពង់ និងឧត្តុង្គឧត្តមជាងគេបំផុតរបស់ខ្លួនក្រាបដល់ដីដោយភាពឱនលំទោន និងបន្ទាបខ្លួនចំពោះអល់ឡោះជាម្ចាស់។ ហើយពិតណាស់ ណាពី ﷺ លោកបានបង្គាប់ប្រើឲ្យបង្កើននូវបួងសួងឲ្យបានច្រើនក្នុងពេលស៊ូជោត ដោយគេប្រមូលផ្តុំក្នុងពេលស៊ូជោតនោះនូវភាពឱនលំទោន និងបន្ទាបខ្លួនចំពោះអល់ឡោះទាំងពាក្យសម្តី និងកាយវិការ។

Source
رواه مسلم
Download image

Saved at original quality