Hadith for the World
Tap the image to view it full size
Jurisprudence and Juristic Principles

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 70 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះឡើយ។ អ្នកដែលអធ្យាស្រ័យឲ្យគេ អល់ឡោះនឹងបន្ថែមនូវភាពខ្លាំងដល់ជននោះ។ ហើយអ្នកដែលឱនលំទោនដើម្បីអល់ឡោះ ទ្រង់នឹងលើកតម្កើងរូបគេ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានបញ្ជាក់ថា ជាការពិតណាស់ ការបរិច្ចាគទានមិនបានធ្វើឲ្យទ្រព្យសម្បត្តិថយចុះ ឬថមថយឡើយ។ ផ្ទុយទៅវិញ វាជួយការពារទ្រព្យនោះពីគ្រោះអាក្រក់ផ្សេងៗ ហើយអល់ឡោះនឹងផ្តល់ជំនួសដល់អ្នកដែលបរិច្ចាគនោះនូវប្រការល្អដ៏ធំធេងដែលជាហេតុនាំឲ្យទ្រព្យនោះកាន់តែកើនថែមទៀត ពុំមែនថយចុះឡើយ។ ហើយអ្នកដែលចេះអធ្យាស្រ័យឲ្យអ្នកដទៃខណៈរូបគេមានលទ្ធភាពតបត ឬដាក់ទោសជននោះ អល់ឡោះជាម្ចាស់នឹងបន្ថែមឲ្យគេនូវភាពខ្លាំងក្លា និងភាពខ្លាំងពូកែ។ ហើយអ្នកដែលឱនលំទោន បន្ទាបខ្លួនដើម្បីអល់ឡោះ ពុំមែនដោយសារតែខ្លាចនរណាម្នាក់ ដើម្បីយកចិត្តពួកគេ ឬចង់បានផលប្រយោជន៍ពីពួកគេ នោះអល់ឡោះជាម្ចាស់នឹងតបស្នងដល់រូបគេនូវកិត្តិយស និងភាពខ្ពង់ខ្ពស់។

Source
رواه مسلم
Download image

Saved at original quality