Jurisprudence and Juristic Principles
អំពី អាប់ទុលឡោះ ពិន សាឡាម رضي الله عنه បាននិយាយថា៖ នៅពេលដែលណាពី ﷺ បានមកដល់ក្រុងម៉ាទីណះ មនុស្សម្នាបានប្រញាប់ប្រញាល់ទៅរកលោក។ ហើយមានគេនិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ ﷺ បានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ ចំនួនបីដង។ ពេលនោះ ខ្ញុំក៏បានទៅជាមួយពួកគេដើម្បីមើលដែរ។ នៅពេលដែលខ្ញុំបានឃើញមុខលោកច្បាស់ ខ្ញុំដឹងថា ជាការពិតណាស់ មុខរបស់លោកមិនមែនជាមុខរបស់មនុស្សដែលភូតកុហកឡើយ។ ហើយរឿងដំបូងដែលខ្ញុំបានឮលោកមានប្រសាសន៍នោះ គឺលោកបានមានប្រសាសន៍ថា៖
Available in 55 languages
«អំពី អាប់ទុលឡោះ ពិន សាឡាម رضي الله عنه បាននិយាយថា៖ នៅពេលដែលណាពី ﷺ បានមកដល់ក្រុងម៉ាទីណះ មនុស្សម្នាបានប្រញាប់ប្រញាល់ទៅរកលោក។ ហើយមានគេនិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ ﷺ បានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ ចំនួនបីដង។ ពេលនោះ ខ្ញុំក៏បានទៅជាមួយពួកគេដើម្បីមើលដែរ។ នៅពេលដែលខ្ញុំបានឃើញមុខលោកច្បាស់ ខ្ញុំដឹងថា ជាការពិតណាស់ មុខរបស់លោកមិនមែនជាមុខរបស់មនុស្សដែលភូតកុហកឡើយ។ ហើយរឿងដំបូងដែលខ្ញុំបានឮលោកមានប្រសាសន៍នោះ គឺលោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។»Meaning translation ·
Saved at original quality








