Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 60 languages
«អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរប្រុងប្រយ័ត្នចំពោះការបំពាន ព្រោះការបំពាន គឺជាភាពងងឹតនៅថ្ងៃបរលោក។ ហើយចូរប្រុងប្រយ័ត្នចំពោះភាពលោភលន់ ព្រោះភាពលោភលន់បានបំផ្លាញអ្នកជំនាន់មុនពួកអ្នក ដោយវាជំរុញពួកគេឲ្យបង្ហូរឈាមគ្នា និងរំលោភបំពានលើអ្វីដែលត្រូវបានហាមឃាត់”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានព្រមានចំពោះការបំពាន ដែលរួមមាន ការបំពានលើអ្នកដទៃ ការបំពានលើខ្លួនឯង និងការបំពានពាក់ព័ន្ធនឹងសិទ្ធិរបស់អល់ឡោះជាម្ចាស់។ ការបំពាន គឺការមិនផ្តល់សិទ្ធិដល់អ្នកដែលត្រូវទទួលបានសិទ្ធិនោះ ហើយការបំពាននឹងក្លាយជាភាពងងឹតសម្រាប់អ្នកប្រព្រឹត្តនោះនាថ្ងៃបរលោកដោយការទទួលនូវភាពតានតឹង និងភាពរន្ធត់។ ហើយលោកបានហាមឃាត់ពីភាពលោភលន់ ដែលសំដៅដល់ភាពកំណាញ់ខ្លាំង និងការចង់បានហួសហេតុ រួមទាំងការធ្វេសប្រហែសមិនបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុ និងយកចិត្តទុកដាក់ជាខ្លាំងចំពោះលោកិយ។ ហើយប្រភេទនៃការបំពានមួយនេះបានបំផ្លាញប្រជាជាតិជំនាន់មុនដោយវាបានជំរុញឱ្យពួកគេកាប់សម្លាប់គ្នាទៅវិញទៅមក និងអនុញ្ញាតចំពោះនូវប្រការដែលអល់ឡោះបានហាមឃាត់។

Source
رواه مسلم
Download image

Saved at original quality