Hadith for the World
Tap the image to view it full size
Seerah and History

អំពី អាណាស رضي الله عنه

Available in 48 languages
«អំពី អាណាស رضي الله عنه ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់របស់ណាពី ﷺ បានសួរភរិយារបស់ណាពី ﷺ អំពីទង្វើរបស់លោកពេលនៅម្នាក់ឯង។ ពេលនោះ អ្នកខ្លះនៃពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ អ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនដេកលើគ្រែឡើយ។ ខណៈនោះ ណាពី ﷺ បានថ្លែងសរសើរអល់ឡោះ និងកោតសរសើរទៅចំពោះទ្រង់ ហើយបានមានប្រសាសន៍ថា៖ “ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

មានសហាហ្ពាត់មួយក្រុមបានទៅកាន់ផ្ទះភរិយាទាំងឡាយរបស់ណាពី ﷺ ដើម្បីសួរនាំអំពីការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)របស់លោកក្នុងពេលនៅផ្ទះតែម្នាក់ឯង។ នៅពេលគេប្រាប់ពួកគេ ពួកគេហាក់ដូចជាយល់ថា វានៅតិចពេក ហើយពួកគេបាននិយាយថា៖ តើយើងអាចប្រៀបធៀបខ្លួនយើងទៅនឹងណាពី ﷺ យ៉ាងដូចម្តេច? ជាការពិតណាស់ លោកត្រូវបានគេអភ័យទោសឱ្យទាំងអស់ ទាំងបាបកម្មដែលបានសាងកន្លងផុត ទាំងបាបកម្មដែលលោកពុំទាន់បានសាងនោះ ខុសពីអ្នកដែលមិនដឹងថាខ្លួនត្រូវបានគេភ័យទោសឲ្យឬអត់ដែលត្រូវខិតខំប្រឹងប្រែងគោរពសក្ការៈចំពោះអល់ឡោះឱ្យបានខ្លាំងបំផុត ដោយសង្ឃឹមថានឹងទទួលបាននូវការអភ័យទោស។ បន្ទាប់មក មានម្នាក់ក្នុងចំណោមពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ ម្នាក់ទៀតនិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយម្នាក់ទៀតបាននិយាយថា៖ ខ្ញុំនឹងមិនដេកលើគ្រែឡើយ។ នៅពេលដែលណាពី ﷺ ទទួលបានដំណឹងនេះ លោកមានការខឹងសម្បា ហើយលោកបានថ្លែងទៅកាន់មនុស្សម្នាទាំងឡាយ។ លោកបានថ្លែងសរសើរអល់ឡោះ និងកោតសរសើរទៅចំពោះទ្រង់ ហើយបានមានប្រសាសន៍ថា៖ តើហេតុអ្វីបានជាអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? សូមស្បថនឹងអល់ឡោះ! ខ្ញុំពិតជាអ្នកដែលខ្លាចអល់ឡោះជាងគេបំផុតនៃពួកអ្នក និងកោតខ្លាចចំពោះទ្រង់ខ្លាំងជាងគេបំផុត។ ក៏ប៉ុន្តែខ្ញុំដេកដើម្បីមានកម្លាំងក្រោកសឡាត ខ្ញុំផ្អាកបួសដើម្បីមានកម្លាំងបួស ហើយខ្ញុំរៀបការជាមួយស្ត្រី។ ជនណាដែលងាកចេញពីមាគ៌ារបស់ខ្ញុំ ហើយគិតថា មាគ៌ាផ្សេងមានភាពពេញលេញជាង ហើយដើរតាមមាគ៌ាផ្សេងពីខ្ញុំនោះ ជននោះមិនមែនជាក្រុមរបស់ខ្ញុំឡើយ។

Source
متفق عليه
Download image

Saved at original quality