Hadith for the World
Muhammadan Qualities

الهدي النبوي

7 hadiths

7 hadiths

អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ណាពី ﷺ លោកចូលចិត្ដចាប់ផ្ដើមពីខាងស្ដាំ ទាំងចំពោះការពាក់ស្បែកជើង ការសិតសក់ ការជម្រះសម្អាត(យកវូហ្ទុ) និងក្នុងកិច្ចការទាំងអស់របស់លោក។متفق عليه
អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។متفق عليه
អំពី អ៊ុមមុលមុមីនីន ហ្សៃណាប់ ពិនទី ហ្ជះស្ហ៊ិន رضي الله عنها ពិតណាស់ណាពី ﷺ បានចូលមកជួបនាង ក្នុងសភាពភិតភ័យយ៉ាងខ្លាំង ដោយលោកបានមានប្រសាសន៍ថា៖ “គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់ ព្រោះប្រការអាក្រក់ពិតជាជិតមកដល់ហើយ។ នៅថ្ងៃនេះ របាំងការពារពីយ៉ាក់ជូច និងម៉ាក់ជូច ត្រូវបានគេបើកប៉ុណេ្ណះហើយ”។ លោកបានធ្វើជារង្វង់មួយដោយមេដៃ និងចង្អុលដៃ។ ហ្សៃណាប់ ពិនទី ហ្ជះស្ហ៊ិន បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើពួកយើងនឹងត្រូវវិនាសអន្តរាយ សូម្បីតែនៅក្នុងចំណោមពួកយើងមានមនុស្សល្អឬ? លោកបានឆ្លើយថា៖ “បាទ ប្រសិនបើប្រការអាក្រក់មានកាន់តែច្រើនឡើង”។متفق عليه
عن عائشة رضي الله عنها قالت: كان رسولُ اللهِ صلى الله عليه وسلم إذا فَاتَتْهُ الصَّلَاةُ مِنَ الليلِ مِن وَجَعٍ أَوْ غَيْرِهِ، صَلَّى من النَّهَارِ ثِنْتَيْ عَشْرَةَ رَكْعَةً.رواه مسلم
អំពី អាណាស رضي الله عنه ពិតណាស់ មានមនុស្សមួយក្រុមក្នុងចំណោមសហាហ្ពាត់របស់ណាពី ﷺ បានសួរភរិយារបស់ណាពី ﷺ អំពីទង្វើរបស់លោកពេលនៅម្នាក់ឯង។ ពេលនោះ អ្នកខ្លះនៃពួកគេបាននិយាយថា៖ ខ្ញុំនឹងមិនរៀបការជាមួយស្ត្រីឡើយ។ អ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនបរិភោគសាច់ឡើយ។ ហើយអ្នកខ្លះទៀតបាននិយាយថា៖ ខ្ញុំនឹងមិនដេកលើគ្រែឡើយ។ ខណៈនោះ ណាពី ﷺ បានថ្លែងសរសើរអល់ឡោះ និងកោតសរសើរទៅចំពោះទ្រង់ ហើយបានមានប្រសាសន៍ថា៖ “ហេតុអ្វីអ្នកខ្លះនិយាយបែបនេះ អ្នកខ្លះនិយាយបែបនោះ? តាមពិតទៅ ខ្ញុំសឡាតផង ដេកផង ខ្ញុំបួសផង ផ្អាកផង ហើយរៀបការជាមួយស្ត្រី។ ហេតុនេះ ជនណាដែលមិនពេញចិត្តស៊ុណ្ណះ(មាគ៌ា)របស់ខ្ញុំទេនោះ គេពុំមែនជាក្រុមរបស់ខ្ញុំឡើយ”។متفق عليه
عَنْ أَنَسِ بْنِ مَالِكٍ رَضِيَ اللَّهُ عَنْهُ قَالَ: إِنَّ خَيَّاطًا دَعَا رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ لِطَعَامٍ صَنَعَهُ، قَالَ أَنَسُ بْنُ مَالِكٍ: فَذَهَبْتُ مَعَ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِلَى ذَلِكَ الطَّعَامِ، فَقَرَّبَ إِلَى رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ خُبْزًا وَمَرَقًا، فِيهِ دُبَّاءٌ وَقَدِيدٌ، فَرَأَيْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَتَتَبَّعُ الدُّبَّاءَ مِنْ حَوَالَيِ القَصْعَةِ، قَالَ: فَلَمْ أَزَلْ أُحِبُّ الدُّبَّاءَ مِنْ يَوْمِئِذٍ.متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបួងសួងឲ្យពួកពហុទេពនិយម(មុស្ហរីគីន)វិនាសផងចុះ។ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកជាអ្នកប្រទេចផ្តាសានោះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាក្តីមេត្តាករុណាប៉ុណ្ណោះ”។رواه مسلم