Hadith for the World
الهدي النبوي

هديه صلى الله عليه وسلم في النكاح ومعاشرته أهله

1 hadiths

1 hadiths

អំពី អ៊ុមមុលមុមីនីន ហ្សៃណាប់ ពិនទី ហ្ជះស្ហ៊ិន رضي الله عنها ពិតណាស់ណាពី ﷺ បានចូលមកជួបនាង ក្នុងសភាពភិតភ័យយ៉ាងខ្លាំង ដោយលោកបានមានប្រសាសន៍ថា៖ “គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ។ ក្តីអន្ដរាយនឹងកើតមានចំពោះពួកអារ៉ាប់ ព្រោះប្រការអាក្រក់ពិតជាជិតមកដល់ហើយ។ នៅថ្ងៃនេះ របាំងការពារពីយ៉ាក់ជូច និងម៉ាក់ជូច ត្រូវបានគេបើកប៉ុណេ្ណះហើយ”។ លោកបានធ្វើជារង្វង់មួយដោយមេដៃ និងចង្អុលដៃ។ ហ្សៃណាប់ ពិនទី ហ្ជះស្ហ៊ិន បាននិយាយថា៖ ពេលនោះ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! តើពួកយើងនឹងត្រូវវិនាសអន្តរាយ សូម្បីតែនៅក្នុងចំណោមពួកយើងមានមនុស្សល្អឬ? លោកបានឆ្លើយថា៖ “បាទ ប្រសិនបើប្រការអាក្រក់មានកាន់តែច្រើនឡើង”។متفق عليه