Hadith for the World
Tap the image to view it full size
Seerah and History

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបួងសួងឲ្យពួកពហុទេពនិយម(មុស្ហរីគីន)វិនាសផងចុះ។ លោកបានមានប្រសាសន៍ថា៖

Available in 31 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ មានគេនិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកបួងសួងឲ្យពួកពហុទេពនិយម(មុស្ហរីគីន)វិនាសផងចុះ។ លោកបានមានប្រសាសន៍ថា៖ “ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកជាអ្នកប្រទេចផ្តាសានោះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាក្តីមេត្តាករុណាប៉ុណ្ណោះ”។»

Meaning translation ·

Explanation

The meaning in a few plain lines

មានគេស្នើសុំណាពី ﷺ ឲ្យបួងសួងពីអល់ឡោះជាម្ចាស់សុំឲ្យពួកពហុទេពនិយមវិនាសអន្តរាយ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ ជាការពិតណាស់ រូបខ្ញុំមិនត្រូវបានអល់ឡោះតែងតាំង និងបញ្ជូនមកធ្វើជាអ្នកប្រទេចផ្តាសា បួងសួងឲ្យមនុស្សវិនាសអន្តរាយ សុំឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះ និងឲ្យពួកគេលែងទទួលបាននូវប្រការល្អនោះឡើយ។ ពិតណាស់ រូបខ្ញុំមិនត្រូវបានគេតែងតាំងមកដើម្បីធ្វើរឿងទាំងនេះឡើយ។ តាមពិត រូបខ្ញុំត្រូវបានគេតែងតាំងមកដើម្បីជាមូលហេតុនាំមកនូវប្រការល្អ ព្រមទាំងជាក្តីមេត្តាចំពោះមនុស្សទូទៅ និងសម្រាប់អ្នកមានជំនឿទាំងឡាយជាពិសេស។

Source
رواه مسلم
Download image

Saved at original quality