Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 65 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជាការពិត ការដែលខ្ញុំសូត្រថា៖ "سُبْحَانَ اللهِ ، وَالحَمْدُ للهِ ، وَلا إلهَ إِلا اللهُ ، وَاللهُ أكْبَرُ " (អល់ឡោះដ៏មហាបរិសុទ្ធ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ អល់ឡោះជាម្ចាស់ដ៏មហាធំធេង) គឺជាទីស្រលាញ់មកចំពោះខ្ញុំជាងអ្វីៗដែលព្រះអាទិត្យរះលើទៅទៀត”។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ការរលឹកទៅកាន់អល់ឡោះជាម្ចាស់តាមរយៈពាក្យពេចន៍ដ៏ធំធេងទាំងនេះ គឺល្អប្រសើរជាងលោកិយ និងអ្វីៗដែលមាននៅក្នុងលោកិយនេះទៅទៀត។ ពាក្យពេចន៍ទាំងនោះគឺ៖ “سُبْحَانَ اللهِ” (អល់ឡោះដ៏មហាបរិសុទ្ធ) ៖ បញ្ជាក់ពីភាពបរិសុទ្ធរបស់អល់ឡោះជាម្ចាស់ជ្រះស្អាតពីលក្ខណៈខ្វះខាតទាំងឡាយ។ “الحَمْدُ للهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ)៖ ថ្លែងសរសើរបញ្ជាក់ពីលក្ខណៈពេញលេញរបស់ទ្រង់ ជាមួយនឹងក្តីស្រឡាញ់ និងលើកតម្កើង) “لا إلهَ إِلا اللهُ” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ) “اللهُ أكْبَرُ” (អល់ឡោះជាម្ចាស់ដ៏មហាធំធេង)៖ អល់ឡោះជាម្ចាស់មហាធំធេង មហាឧត្តុង្គឧត្តមជាងអ្វីៗទាំងអស់។

Source
رواه مسلم
Download image

Saved at original quality