The Creed
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖
Available in 65 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ បុគ្គលណាយកអ្នកមានជំនឿ និងកោតខ្លាចយើង(វ៉ើលីអល់ឡោះ)ធ្វើជាសត្រូវ យើងនឹងប្រកាសសង្គ្រាមជាមួយជននោះ។ ខ្ញុំបម្រើរបស់យើងមិនបានធ្វើអ្វីមួយដើម្បីឲ្យខ្លួនគេកាន់តែខិតជិតមកចំពោះយើង និងធ្វើឲ្យយើងពេញចិត្ត ជាង(ការអនុវត្ត)អ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅចំពោះគេឡើយ។ ហើយខ្ញុំបម្រើរបស់យើងនៅតែធ្វើទង្វើល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណិត)មកចំពោះយើងជានិច្ច រហូតដល់យើងពេញចិត្តចំពោះគេ។ កាលណាយើងពេញចិត្តចំពោះគេហើយ យើងនឹងថែរក្សាគេមិនឲ្យស្តាប់ឮ មិនឲ្យមើលឃើញ មិនឲ្យប៉ះពាល់អ្វីដែលច្បាប់មិនអនុញ្ញាត និងមិនឲ្យគេដើរទៅកន្លែងណាដែលច្បាប់មិនអនុញ្ញាតនោះឡើយ។ ប្រសិនបើគេសុំអ្វីមួយពីយើង យើងប្រាកដជានឹងផ្តល់ឲ្យគេ។ ហើយប្រសិនបើគេសុំឲ្យយើងបញ្ចៀសអ្វីមួយពីគេ យើងប្រាកដជានឹងបញ្ចៀសប្រការនោះពីគេ។ គ្មានអ្វីមួយដែលយើងស្ទាក់ស្ទើរក្នុងការធ្វើវា ដូចជាការស្ទាក់ស្ទើររបស់យើងក្នុងការដកយកជីវិតរបស់អ្នកមានជំនឿនោះឡើយ។ គេស្អប់សេចក្តីស្លាប់ ហើយយើងស្អប់ការធ្វើឱ្យគេឈឺចាប់”។»Meaning translation ·
Saved at original quality








