Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូសាអ៊ីទ អាល់ឃុទរី និង អាពូហ៊ូរ៉យរ៉ោះ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖

Available in 54 languages
«អំពី អាពូសាអ៊ីទ អាល់ឃុទរី និង អាពូហ៊ូរ៉យរ៉ោះ رضي الله عنهما អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅពេលអ្នកឋានសួគ៌បានចូលឋានសួគ៌អស់) មានអ្នកប្រកាសម្នាក់បានប្រកាសថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងមានសុខភាពល្អជានិច្ចដោយពួកអ្នកនឹងមិនឈឺជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងមានជីវិតជានិច្ចដោយពួកអ្នកនឹងមិនស្លាប់ជារៀងរហូត។ ពិតប្រាកដណាស់ ពួកអ្នកនឹងកេ្មងជានិច្ចដោយពួកអ្នកនឹងមិនចាស់ជារៀងរហូត។ ពិតប្រាដកណាស់ ពួកអ្នកនឹងមានទទួលបានឧបការគុណជានិច្ចដោយពួកអ្នកនឹងមិនមានទុក្ខព្រួយជារៀងរហូត។ នោះដូចដែលអល់ឡោះជាម្ចាស់បានមានបន្ទូលថា៖ “ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថា៖ ឋានសួគ៌នេះត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង”។ (អាល់អាក់រ៉ហ្វ៖៤៣)។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ក្នុងពេលដែលអ្នកឋានសួគ៌កំពុងតែសោយសុខនឹងបរមសុខនៅក្នុងឋានសួគ៌ មានអ្នកប្រកាសម្នាក់បានប្រកាសប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ ពួកអ្នកនឹងមានសុខភាពល្អជារៀងរហូត ដោយពួកអ្នកនឹងមិនមានជំងឺឈឺថ្កាត់ទៀតឡើយនៅក្នុងឋានសួគ៌នេះ សូម្បីតែបន្តិចក៏ដោយ។ ពួកអ្នកនឹងមានជីវិតជារៀងរហូតដោយពួកអ្នកនឹងមិនស្លាប់ទៀតឡើយនៅក្នុងឋានសួគ៌នេះ សូម្បីតែការគេងដែលជាការស្លាប់តូចនោះក៏គ្មានដែរ។ ពួកអ្នកនឹងនៅជាក្មេងជំទង់ នៅជាយុវវ័យជារៀងរហូតដោយពួកអ្នកនឹងមិនចាស់ឡើយនៅក្នុងឋានសួគ៌នេះ។ ហើយពួកអ្នកនឹងរីករាយនិងសោយសុខជារៀងរហូតដោយពួកអ្នកនឹងមិនមានទុក្ខព្រួយ ឬការខ្វល់ខ្វាយណាមួយទៀតឡើយនៅក្នុងឋានសួគ៌នេះ។ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ونُودُوا أنْ تلكم الجنة أورثتموها بما كنتم تعملون” (ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថា៖ ឋានសួគ៌នេះត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង)។ (អាល់អាក់រ៉ហ្វ៖៤៣)។

Source
رواه مسلم
Download image

Saved at original quality