Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី ហ៊ីស្ហាម ពិន ហាគីម ពិន ហ៊ីហ្សាម رضي الله عنه ពិតណាស់ គាត់បានដើរកាត់អ្នកស្រែមួយក្រុមនៅឯទឹកដីស្ហាមដែលត្រូវបានគេដាក់ឲ្យឈរហាលថ្ងៃ។ គាត់បានសួរថា៖ តើពួកគេមានបញ្ហាអ្វី? ពួកគេបានឆ្លើយថា៖ ពួកគេត្រូវបានគេដាក់ទោសដោយសារមិនបានបង់ពន្ធ។ ពេលនោះ ហ៊ីស្ហាមបាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា ខ្ញុំពិតជាបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 40 languages
«អំពី ហ៊ីស្ហាម ពិន ហាគីម ពិន ហ៊ីហ្សាម رضي الله عنه ពិតណាស់ គាត់បានដើរកាត់អ្នកស្រែមួយក្រុមនៅឯទឹកដីស្ហាមដែលត្រូវបានគេដាក់ឲ្យឈរហាលថ្ងៃ។ គាត់បានសួរថា៖ តើពួកគេមានបញ្ហាអ្វី? ពួកគេបានឆ្លើយថា៖ ពួកគេត្រូវបានគេដាក់ទោសដោយសារមិនបានបង់ពន្ធ។ ពេលនោះ ហ៊ីស្ហាមបាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា ខ្ញុំពិតជាបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយ”។»

Meaning translation ·

Explanation

The meaning in a few plain lines

ហ៊ីស្ហាម ពិន ហាគីម ពិន ហ៊ីហ្សាម رضي الله عنهما គាត់បានដើរកាត់អ្នកស្រែមួយក្រុមនៅឯទឹកដីស្ហាមដែលមិនមែនជាជនជាតិអារ៉ាប់ត្រូវបានគេដាក់ឲ្យឈរហាលថ្ងៃ។ គាត់ក៏សួរថា៖ តើពួកគេមានបញ្ហាអ្វី? គេបានប្រាប់គាត់ថា គេធ្វើបែបនេះដាក់ពួកគេដោយសារតែពួកគេមិនបានបង់ពន្ធ ខណៈដែលពួកគេមានលទ្ធភាព។ ពេលនោះ ហ៊ីស្ហាម رضي الله عنهما បាននិយាយថា៖ ខ្ញុំសូមធ្វើសាក្សីថា ខ្ញុំពិតជាបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់នឹងដាក់ទណ្ឌកម្មចំពោះអ្នកដែលធ្វើទារុណកម្មមនុស្សក្នុងលោកិយដោយបំពានខុសពីការពិត។

Source
رواه مسلم
Download image

Saved at original quality