KM
The Noble Qur'an and Qur'anic Sciences
Qur'anic Exegesis
2 hadiths
Interpretation of verses
1
2 hadiths
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ថ្ងៃបរលោកនឹងមិនកើតឡើងឡើយ លុះត្រាតែព្រះអាទិត្យរះពីទិសខាងលិច។ នៅពេលដែលវារះ មនុស្សលោកបានឃើញវា ពេលនោះ ពួកគេក៏មានជំនឿទាំងអស់គ្នា។ នោះហើយគឺជាពេលដែល “ការមានជំនឿរបស់បុគ្គលម្នាក់ៗគ្មានប្រយោជន៍ដល់គេឡើយ ប្រសិនបើគេគ្មានជំនឿពីមុនមក ឬមិនបានសាងអំពើល្អ ក្នុងពេលដែលគេមានជំនឿទេនោះ”។ (អាល់អាន់អាម៖១៥៨)។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សពីរនាក់បានលាតសម្លៀកបំពាក់របស់ពួកគេដែលនៅចន្លោះពួកគេ ហើយបន្ទាប់មកពួកគេមិនបានធ្វើការទិញលក់ ហើយមិនបានបត់វាវិញដែរ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានយកទឹកដោះអូដ្ឋរបស់គេរួច ហើយគេនឹងមិនផឹកវាឡើយ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលមនុស្សម្នាក់បានស្តារស្រះរបស់គេ ហើយគេមិនមានពេលវេលាដើម្បីបញ្ចូលទឹកនៅក្នុងវាឡើយ ។ ពិតប្រាកដណាស់ ថ្ងៃបរលោកនឹងកើតឡើង ខណៈពេលដែលអ្នកណាម្នាក់ដួសអាហារដល់មាត់របស់គេ តែគេមិនទាន់បានហូបវាឡើយ”។
متفق عليه
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ នៅពេលអាយ៉ាត់៖ “إِنَّا فَتَحْنَا لَكَ فَتْحًا مُبِينًا لِيَغْفِرَ لَكَ اللهُ” រហូតដល់បន្ទូលរបស់ទ្រង់៖ “فَوْزًا عَظِيمًا” បានបញ្ចុះមក គឺក្នុងពេលដែលលោកត្រឡប់មកពី អាល់ហ៊ូទៃពីយ៉ះវិញ ខណៈដែលពួកគេលាយឡំទៅដោយទុក្ខព្រួយ និងភាពនឿយហត់។ ពិតណាស់ គេបានសំឡះសត្វអូដ្ឋមួយក្បាលនៅឯហ៊ូទៃពីយ៉ះ។ ពេលនោះ រ៉ស៊ូលុលឡោះលោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ គេបានបញ្ចុះអាយ៉ាត់មួយមកកាន់ខ្ញុំដែលខ្ញុំស្រឡាញ់ជាងលោកិយទាំងមូលទៅទៀត”។
رواه مسلم