Hadith for the World
Jurisprudence of Acts of Worship

Purification

18 hadiths

18 hadiths

អំពី អាល់មូហ្គីរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់បានធ្វើដំណើរជាមួយណាពី ﷺ នៅក្នុងការធ្វើដំណើរមួយ ហើយខ្ញុំបានឱនចុះដើម្បីដោះស្បែកជើងរបស់លោក។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “លែងវាចុះ ព្រោះខ្ញុំបានពាក់វានៅពេលដែលវាមានភាពជ្រះស្អាត(មានវូហ្ទុ)”។ បន្ទាប់មក លោកក៏ជូតលើស្បែកជើងទាំងពីរនោះ។متفق عليه
អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ស៊ូណិតហ្វិតត្រោះមានប្រាំ៖ ការខតាន់ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។متفق عليه
អំពី អាណាស رضي الله عنه បាននិយាយថា៖ កាលណាណាពី ﷺ ចូលបន្ទប់ទឹក លោកតែងសូត្រថា៖ «اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنَ الخُبُثِ وَالخَبَائِثِ» "ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់មេត្ដាបញ្ជៀសរូបខ្ញុំពីស្ហៃតនប្រុស និងស្ហៃតនស្រី "។متفق عليه
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងដៃទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលដៃទាំងពីររបស់គេបានកាន់នឹងហូរចេញពីដៃទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងជើងទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលជើងទាំងពីររបស់គេបានដើរទៅធ្វើនោះនឹងហូរចេញពីជើងទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ) រហូតដល់គេចេញពីវូហ្ទុមកដោយជ្រះស្អាតពីបាបកម្មទាំងឡាយ”។رواه مسلم
عن أبي هريرة رضي الله عنه مرفوعًا: «إِذَا لَبِسْتُم، وَإِذَا تَوَضَّأتُم، فَابْدَأُوا بَأَيَامِنُكُم».رواه أبو داود واللفظ له، والترمذي وابن ماجه وأحمد
عن أبي هريرة رضي الله عنه قال قال رسول الله صلى الله عليه وسلم : ((إن أمتي يُدْعَون يوم القيامة غُرًّا مُحَجَلِّين من آثار الوُضُوء)). فمن اسْتَطَاع منكم أن يُطِيل غُرَّتَه فَليَفعل. وفي لفظ لمسلم: ((رأَيت أبا هريرة يتوضَّأ، فغسل وجهه ويديه حتى كاد يبلغ المنكبين، ثم غسل رجليه حتى رَفَع إلى السَّاقين، ثم قال: سمعت رسول الله صلى الله عليه وسلم يقول: إنَّ أمتي يُدْعَون يوم القيامة غُرًّا مُحَجَّلِين من آثار الوُضُوء)) فمن استطاع منكم أن يطيل غُرَّتَه وتَحْجِيلَه فَليَفعَل. وفي لفظ لمسلم: سمعت خليلي صلى الله عليه وسلم يقول: ((تَبْلُغ الحِليَة من المؤمن حيث يبلغ الوُضُوء)).الرواية الأولى: متفق عليه. الرواية الثانية: رواها مسلم. الرواية الثالثة: رواها مسلم
អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។متفق عليه
អំពី ស្ហ៊ូរ៉ៃហ៍ ពិន ហានិ បាននិយាយថា៖ ខ្ញុំបានសួរអាអ៊ីស្ហះ رضي الله عنها ថា៖ តើណាពី ﷺ លោកចាប់ផ្ដើមធ្វើអ្វីមុនគេពេលដែលលោកចូលផ្ទះរបស់លោក? គាត់បានឆ្លើយថា៖ គឺស៊ីវ៉ាក។رواه مسلم
អំពី អ៊ូស្មាន ពិន អាហ្វហ្វាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវ នោះបាបកម្មរបស់គេនឹងចេញពីខ្លួនប្រាណរបស់គេ សូម្បីតែស្ថិតនៅក្រោមក្រចកក៏ដោយ”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេញើសទឹកចេញពីច្រមុះចំនួនបីដង ព្រោះស្ហៃតនវាដេកពេលយប់ក្នុងច្រមុះរបស់គេ”។متفق عليه
អំពី ឡាគីត ពិន សពីរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់ជាបេសកជនរបស់អម្បូរ អាល់មុនតាហ្វិក (ឬរួមដំណើរជាមួយបេសកជនរបស់អម្បូរ អាល់មុនតាហ្វិក)ទៅកាន់រ៉ស៊ូលុលឡោះ ﷺ ។ គាត់បានបន្តថា៖ នៅពេលពួកយើងទៅដល់ផ្ទះរ៉ស៊ូលុលឡោះ ﷺ ពួកយើងមិនបានជួបលោកនៅឯផ្ទះរបស់លោកឡើយដោយពួកយើងបានជួបតែ អាអ៊ីស្ហះ អ៊ុមមុលមុមីនីន ប៉ុណ្ណោះ។ គាត់បាននិយាយទៀតថា៖ បន្ទាប់មក អាអ៊ីស្ហះបានបញ្ជាឱ្យគេធ្វើបបរស្រូវសាលីសម្រាប់ពួកយើង ហើយគេក៏បានធ្វើវាសម្រាប់ពួកយើង។ គាត់បន្តថា៖ ហើយគេបាននាំគីណាក(ជាថាសដែលពោរពេញទៅដោយផ្លែល្មើ)មកឲ្យពួកយើង។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ ក៏បានមកដល់ ហើយសួរថា៖ “តើពួកអ្នកបានបរិភោគអ្វីហើយឬនៅ? ឬ តើគេបានរៀបអ្វីឱ្យពួកអ្នកបរិភោគហើយឬនៅ”? គាត់បាននិយាយថា៖ ពួកយើងបានឆ្លើយថា៖ បាទ(ហើយៗ) ឱរ៉ស៊ូលុលឡោះ។ គាត់បានបន្តថា៖ ខណៈពេលដែលពួកយើងកំពុងអង្គុយជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែអ្នកគង្វាលបានកៀងពពែរបស់លោកចូលក្នុងក្រោល រួមនឹងកូនពពែមួយក្បាលដែលកំពុងស្រែកមកជាមួយផងដែរ។ លោកបានសួរថា៖ “នែលោក! តើពពែនេះកើតកូនអ្វី”? បុរសនោះឆ្លើយថា៖ គឺពពែញី។ លោកមានប្រសាសន៍ថា៖ “ចូរអ្នកសំឡេះពពែមួយក្បាលសម្រាប់យើងជំនួសកន្លែងវាវិញ”។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ “ចូរអ្នកកុំគិតថា (ដោយលោកមិនបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំរាប់ថា” ) យើងសំឡេះពពែនេះដោយសារតែអ្នកនោះឡើយ។ យើងមានពពែមួយរយក្បាល ហើយយើងមិនចង់ឲ្យកើនឡើងនោះឡើយ។ ប្រសិនបើពពែមួយកើតមក យើងសំឡះពពែមួយក្បាលជំនួសកន្លែងនោះវិញ”។ គាត់បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំមានប្រពន្ធម្នាក់ដែលអណ្តាតរបស់នាងមានបញ្ហាអ្វីមួយ(ពោលគឺ និយាយអាក្រក់)។ លោកក៏បានមានប្រសាសន៍ថា៖ “បើអញ្ចឹង លែងនាងទៅ”។ គាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! នាងបានក្លាយជាដៃគូជីវិតរបស់ខ្ញុំទៅហើយ ហើយខ្ញុំក៏មានកូនមួយជាមួយនាងដែរ។ លោកបានមានប្រសាសន៍ថា៖ “ដូចនេះ ចូរអ្នកបង្គាប់ប្រើនាង” ហើយបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកណែនាំនាង”។ ប្រសិនបើនាងមានភាពល្អនៅក្នុងខ្លួន នាងនឹងធ្វើតាមជាមិនខាន។ ហើយចូរអ្នកកុំវាយប្រពន្ធរបស់អ្នកដូចជាអ្នកវាយខ្ញុំបម្រើរបស់អ្នកឲ្យសោះ”។ ខ្ញុំបាននិយាយទៀតថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំអំពីវូហ្ទុផង។ លោកបានមានប្រសាសន៍ថា៖ “ចូរយកវូហ្ទុឱ្យបានល្អ និងឈ្លីចន្លោះរវាងម្រាមដៃ ហើយចូរអ្នកបឺតទឹកចូលទៅក្នុងច្រមុះឱ្យបានជ្រៅ លើកលែងតែអ្នកបួស”។رواه أبو داود والترمذي والنسائي وابن ماجه
អំពី អ៊ុមមូអាទីយ៉ះ رضي الله عنها ដែលជាស្ត្រីម្នាក់បានធ្វើសច្ចាប្រណិធាននឹងណាពី ﷺ គាត់បាននិយាយថា៖ ពួកយើងមិនចាត់ទុកឈាមពណ៌ក្រហមស្រាល និងពណ៌ល្អក់ដែលចេញក្រោយពេលជ្រះស្អាតពីឈាមរដូវថាជាប្រការអ្វីមួយឡើយ។رواه أبو داود بهذا اللفظ ورواه البخاري بدون زيادة (بعد الطهر)
عن حذيفة رضي الله عنه مرفوعًا: «فُضِّلْنَا على الناس بِثَلاث: جُعِلَت صُفُوفَنا كصفُوف الملائِكة، وجُعلت لنَا الأرض كُلُّها مسجدا، وجُعلت تُرْبَتُهَا لنا طَهُورا، إذا لم نَجِد الماء. وذَكر خِصْلَة أُخرى».رواه مسلم
عن سمرة رضي الله عنه مرفوعاً: «من توضَّأَ يوم الجُمعة فَبِهَا ونِعْمَتْ، ومن اغْتَسَل فهو أفْضَل».رواه أبو داود والترمذي والنسائي وابن ماجه والدارمي وأحمد
عن شريح بن هانئ، قال: أتيتُ عائشة أسألها عن المسح على الخُفَّين، فقالت: عَلَيْكَ بِابْنِ أبِي طالب، فَسَلْهُ فإِنَّه كان يُسَافِرُ مع رسول الله صلى الله عليه وسلم فسألناه فقال: «جَعَلَ رسول الله صلى الله عليه وسلم ثَلَاثَةَ أَيَّامٍ وَلَيَالِيَهُنَّ للمسافر، ويوما وليلة للمُقيم».رواه مسلم
អំពី អាពូម៉ាលិក អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។رواه مسلم
عن سلمان الفارسي قال: قال النبي صلى الله عليه وسلم: «لا يغتسل رجلٌ يوم الجمعة، ويتطهر ما استطاع من طهر، ويدَّهنُ مِن دهنه، أو يمسُّ من طيب بيته، ثم يخرج فلا يفرِّق بين اثنين، ثم يصلي ما كُتب له، ثم ينصت إذا تكلم الإمام، إلا غُفر له ما بينه وبين الجمعة الأخرى».رواه البخاري