Hadith for the World
Purification

Ablution

8 hadiths

8 hadiths

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខ្ញុំបម្រើអល់ឡោះដែលជាអ្នកអ៊ីស្លាម(ឬអ្នកមានជំនឿ)យកវូហ្ទុដោយគេបានលាងមុខរបស់ខ្លួន រាល់បាបកម្មនានាដែលគេបានមើលនឹងភ្នែករបស់គេនឹងហូរចេញពីមុខរបស់គេជាមួយទឹក(ឬជាមួយនឹងតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងដៃទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលដៃទាំងពីររបស់គេបានកាន់នឹងហូរចេញពីដៃទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ)។ នៅពេលដែលគេលាងជើងទាំងពីររបស់ខ្លួន រាល់បាបកម្មនានាដែលជើងទាំងពីររបស់គេបានដើរទៅធ្វើនោះនឹងហូរចេញពីជើងទាំងពីររបស់គេជាមួយទឹក(ឬជាមួយតំណក់ទឹកចុងក្រោយ) រហូតដល់គេចេញពីវូហ្ទុមកដោយជ្រះស្អាតពីបាបកម្មទាំងឡាយ”។رواه مسلم
عن أبي هريرة رضي الله عنه مرفوعًا: «إِذَا لَبِسْتُم، وَإِذَا تَوَضَّأتُم، فَابْدَأُوا بَأَيَامِنُكُم».رواه أبو داود واللفظ له، والترمذي وابن ماجه وأحمد
عن أبي هريرة رضي الله عنه قال قال رسول الله صلى الله عليه وسلم : ((إن أمتي يُدْعَون يوم القيامة غُرًّا مُحَجَلِّين من آثار الوُضُوء)). فمن اسْتَطَاع منكم أن يُطِيل غُرَّتَه فَليَفعل. وفي لفظ لمسلم: ((رأَيت أبا هريرة يتوضَّأ، فغسل وجهه ويديه حتى كاد يبلغ المنكبين، ثم غسل رجليه حتى رَفَع إلى السَّاقين، ثم قال: سمعت رسول الله صلى الله عليه وسلم يقول: إنَّ أمتي يُدْعَون يوم القيامة غُرًّا مُحَجَّلِين من آثار الوُضُوء)) فمن استطاع منكم أن يطيل غُرَّتَه وتَحْجِيلَه فَليَفعَل. وفي لفظ لمسلم: سمعت خليلي صلى الله عليه وسلم يقول: ((تَبْلُغ الحِليَة من المؤمن حيث يبلغ الوُضُوء)).الرواية الأولى: متفق عليه. الرواية الثانية: رواها مسلم. الرواية الثالثة: رواها مسلم
អំពី អាពូហ៊ូរ៉យរ៉ោះرضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់មិនទទួលយកការសឡាតរបស់នរណាម្នាក់ក្នុងចំណោមពួកអ្នកឡើយនៅពេលដែលគេមានហាហ្ទាស(គ្មានភាពជ្រះស្អាត) រហូតទាល់តែគេយកវូហ្ទុ”។متفق عليه
អំពី អ៊ូស្មាន ពិន អាហ្វហ្វាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវ នោះបាបកម្មរបស់គេនឹងចេញពីខ្លួនប្រាណរបស់គេ សូម្បីតែស្ថិតនៅក្រោមក្រចកក៏ដោយ”។رواه مسلم
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់ក្នុងចំណោមពួកអ្នកភ្ញាក់ពីដំណេក ចូរឲ្យគេញើសទឹកចេញពីច្រមុះចំនួនបីដង ព្រោះស្ហៃតនវាដេកពេលយប់ក្នុងច្រមុះរបស់គេ”។متفق عليه
អំពី ឡាគីត ពិន សពីរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំធ្លាប់ជាបេសកជនរបស់អម្បូរ អាល់មុនតាហ្វិក (ឬរួមដំណើរជាមួយបេសកជនរបស់អម្បូរ អាល់មុនតាហ្វិក)ទៅកាន់រ៉ស៊ូលុលឡោះ ﷺ ។ គាត់បានបន្តថា៖ នៅពេលពួកយើងទៅដល់ផ្ទះរ៉ស៊ូលុលឡោះ ﷺ ពួកយើងមិនបានជួបលោកនៅឯផ្ទះរបស់លោកឡើយដោយពួកយើងបានជួបតែ អាអ៊ីស្ហះ អ៊ុមមុលមុមីនីន ប៉ុណ្ណោះ។ គាត់បាននិយាយទៀតថា៖ បន្ទាប់មក អាអ៊ីស្ហះបានបញ្ជាឱ្យគេធ្វើបបរស្រូវសាលីសម្រាប់ពួកយើង ហើយគេក៏បានធ្វើវាសម្រាប់ពួកយើង។ គាត់បន្តថា៖ ហើយគេបាននាំគីណាក(ជាថាសដែលពោរពេញទៅដោយផ្លែល្មើ)មកឲ្យពួកយើង។ បន្ទាប់មក រ៉ស៊ូលុលឡោះ ﷺ ក៏បានមកដល់ ហើយសួរថា៖ “តើពួកអ្នកបានបរិភោគអ្វីហើយឬនៅ? ឬ តើគេបានរៀបអ្វីឱ្យពួកអ្នកបរិភោគហើយឬនៅ”? គាត់បាននិយាយថា៖ ពួកយើងបានឆ្លើយថា៖ បាទ(ហើយៗ) ឱរ៉ស៊ូលុលឡោះ។ គាត់បានបន្តថា៖ ខណៈពេលដែលពួកយើងកំពុងអង្គុយជាមួយនឹងរ៉ស៊ូលុលឡោះ ﷺ ស្រាប់តែអ្នកគង្វាលបានកៀងពពែរបស់លោកចូលក្នុងក្រោល រួមនឹងកូនពពែមួយក្បាលដែលកំពុងស្រែកមកជាមួយផងដែរ។ លោកបានសួរថា៖ “នែលោក! តើពពែនេះកើតកូនអ្វី”? បុរសនោះឆ្លើយថា៖ គឺពពែញី។ លោកមានប្រសាសន៍ថា៖ “ចូរអ្នកសំឡេះពពែមួយក្បាលសម្រាប់យើងជំនួសកន្លែងវាវិញ”។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ “ចូរអ្នកកុំគិតថា (ដោយលោកមិនបានមានប្រសាសន៍ថា៖ “ចូរអ្នកកុំរាប់ថា” ) យើងសំឡេះពពែនេះដោយសារតែអ្នកនោះឡើយ។ យើងមានពពែមួយរយក្បាល ហើយយើងមិនចង់ឲ្យកើនឡើងនោះឡើយ។ ប្រសិនបើពពែមួយកើតមក យើងសំឡះពពែមួយក្បាលជំនួសកន្លែងនោះវិញ”។ គាត់បាននិយាយថា៖ ខ្ញុំបានសួរថា៖ ឱរ៉ស៊ូលុលឡោះ! ខ្ញុំមានប្រពន្ធម្នាក់ដែលអណ្តាតរបស់នាងមានបញ្ហាអ្វីមួយ(ពោលគឺ និយាយអាក្រក់)។ លោកក៏បានមានប្រសាសន៍ថា៖ “បើអញ្ចឹង លែងនាងទៅ”។ គាត់បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! នាងបានក្លាយជាដៃគូជីវិតរបស់ខ្ញុំទៅហើយ ហើយខ្ញុំក៏មានកូនមួយជាមួយនាងដែរ។ លោកបានមានប្រសាសន៍ថា៖ “ដូចនេះ ចូរអ្នកបង្គាប់ប្រើនាង” ហើយបានមានប្រសាសន៍ទៀតថា៖ “ចូរអ្នកណែនាំនាង”។ ប្រសិនបើនាងមានភាពល្អនៅក្នុងខ្លួន នាងនឹងធ្វើតាមជាមិនខាន។ ហើយចូរអ្នកកុំវាយប្រពន្ធរបស់អ្នកដូចជាអ្នកវាយខ្ញុំបម្រើរបស់អ្នកឲ្យសោះ”។ ខ្ញុំបាននិយាយទៀតថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកប្រាប់ខ្ញុំអំពីវូហ្ទុផង។ លោកបានមានប្រសាសន៍ថា៖ “ចូរយកវូហ្ទុឱ្យបានល្អ និងឈ្លីចន្លោះរវាងម្រាមដៃ ហើយចូរអ្នកបឺតទឹកចូលទៅក្នុងច្រមុះឱ្យបានជ្រៅ លើកលែងតែអ្នកបួស”។رواه أبو داود والترمذي والنسائي وابن ماجه
អំពី អាពូម៉ាលិក អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ភាពជ្រះស្អាត គឺជាពាក់កណ្តាលនៃជំនឿ។ ការសូត្រថា៖ “الْحَمْدُ لِلهِ” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺបំពេញភ្នែកជញ្ជីង(ថ្ងៃបរលោក)។ ការសូត្រថា៖ “سُبْحَانَ اللهِ وَالْحَمْدُ لِلهِ” (អល់ឡោះមហាស្អាតស្អំ ហើយការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) ពាក្យទាំងពីរនេះ (ឬពាក្យនេះ) គឺបំពេញនូវអ្វីៗដែលនៅចន្លោះមេឃជាច្រើនជាន់ និងផែនដី។ ការសឡាត ជារស្មី។ ការបរិច្ចាគទាន ជាអំណះអំណាង។ ការអត់ធ្មត់ ជាពន្លឺ។ គម្ពីរគួរអានជាភស្តុតាងសម្រាប់អ្នក ឬជាភស្តុតាងប្រឆាំងនឹងអ្នក។ មនុស្សគ្រប់រូបចេញធ្វើអ្វីៗនៅពេលព្រឹក អ្នកខ្លះលក់ខ្លួន(ធ្វើអំពើល្អ)ដើម្បីរំដោះខ្លួន(ពីនរក) ឬធ្វើឲ្យខ្លួនឯងអន្តរាយ(ធ្លាក់ចូលក្នុងនរក)”។رواه مسلم