KM
Voluntary Prayer
صلاة الاستخارة
1 hadiths
فضل صلاة التطوع
2
السنن الرواتب
6
Voluntary Night Prayer (Qiyaam)
19
صلاة العيدين
1
صلاة الضحى
1
صلاة الاستخارة
1
1 hadiths
អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនពួកយើងនូវការសុំជម្រើសពីអល់ឡោះ(អ៊ីស្ទីខរ៉ោះ)នៅក្នុងកិច្ចការទាំងឡាយដូចដែលលោកបានបង្រៀនពួកយើងនូវស៊ូរ៉ោះមួយនៃគម្ពីរគួរអានដូច្នោះដែរ។ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកមានបំណងធ្វើកិច្ចការអ្វីមួយ ចូរឲ្យគេសឡាតពីររ៉ក្អាត់ក្រៅពីសឡាតកាតព្វកិច្ច។ បន្ទាប់មក ចូរឲ្យគេសូត្រថា៖ اللَّهُمَّ إِنِّي أَسْتَخِيرُكَ بِعِلْمِكَ وَأَسْتَقْدِرُكَ بِقُدْرَتِكَ، وَأَسْأَلُكَ مِنْ فَضْلِكَ الْعَظِيمِ، فَإِنَّكَ تَقْدِرُ وَلَا أَقْدِرُ، وَتَعْلَمُ وَلَا أَعْلَمُ، وَأَنْتَ عَلَّامُ الْغُيُوبِ، اللَّهُمَّ إِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ خَيْرٌ لِي فِي دِينِي، وَمَعَاشِي، وَعَاقِبَةِ أَمْرِي عَاجِلِ أَمْرِي وَآجِلِهِ، فَاقْدُرْهُ لِي وَيَسِّرْهُ لِي ثُمَّ بَارِكْ لِي فِيهِ، وَإِنْ كُنْتَ تَعْلَمُ أَنَّ هَذَا الْأَمْرَ شَرٌّ لِي فِي دِينِي وَمَعَاشِي وَعَاقِبَةِ أَمْرِي فِي عَاجِلِ أَمْرِي وَآجِلِهِ، فَاصْرِفْهُ عَنِّي وَاصْرِفْنِي عَنْهُ، وَاقْدُرْ لِي الْخَيْرَ حَيْثُ كَانَ، ثُمَّ أَرْضِنِي ( (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំឱ្យទ្រង់ប្រទាននូវអ្វីដែលល្អបំផុត ដោយចំណេះដឹងរបស់ទ្រង់។ ខ្ញុំសុំពីទ្រង់មេត្ដាកំណត់(អ្វីដែលល្អឲ្យខ្ញុំ)ដោយលទ្ធភាពរបស់ទ្រង់ ហើយខ្ញុំសុំពីទ្រង់នូវក្ដីសប្បុរសដ៏ធំធេងរបស់ទ្រង់។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាព។ ចំណែកខ្ញុំគ្មានអានុភាពអ្វីឡើយ។ ទ្រង់ជាអ្នកដឹងបំផុត។ ចំណែកខ្ញុំវិញមិនដឹងអ្វីឡើយ ហើយទ្រង់ជាអ្នកដឹងបំផុតនូវប្រការអាថ៌កំបាំងទាំងឡាយ។ ឱអល់ឡោះជាម្ចាស់! ប្រសិនបើទ្រង់ដឹងថា កិច្ចការនេះ ល្អសម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់កំណត់វាឲ្យខ្ញុំ និងសម្រួលវាដល់ខ្ញុំផង។ បន្ទាប់មក សូមទ្រង់មេត្តាផ្តល់ពរជ័យដល់ខ្ញុំចំពោះវាផង។ តែប្រសិនបើទ្រង់ដឹងថា កិច្ចការនេះអាក្រក់សម្រាប់ខ្ញុំទាំងចំពោះសាសនា ការរស់នៅ និងលទ្ធផលចុងក្រោយនៃកិច្ចការរបស់ខ្ញុំ” ឬលោកមានប្រសាសន៍ថា៖ “ទាំងកិច្ចការបច្ចុប្បន្នរបស់ខ្ញុំ ទាំងអនាគត សូមទ្រង់មេត្ដាបញ្ចៀសវាអំពីខ្ញុំ បញ្ចៀសខ្ញុំអំពីវា និងកំណត់ឲ្យខ្ញុំនូវអ្វីដែលល្អផង ទោះជានៅទីកន្លែងណាក៏ដោយ។ បន្ទាប់មក សូមទ្រង់មេត្តាធ្វើឲ្យខ្ញុំមានចិត្ដស្កប់ស្កល់ចំពោះវាផង”។ លោកបានមានប្រសាសន៍ថា៖ “ហើយគេត្រូវពោលឈ្មោះតម្រូវការរបស់ខ្លួន(នៅត្រង់ពាក្យ “កិច្ចការនេះ”)”។
رواه البخاري