Hadith for the World
Jihad

آداب الجهاد

4 hadiths

4 hadiths

អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយនៅថ្ងៃបរលោក គេបានលើកទង់មួយសម្រាប់អ្នកដែលក្បត់គ្រប់រូប ហើយមានគេនិយាយថា៖ នេះគឺជាភាពក្បត់របស់បុគ្គលឈ្មោះនេះ កូនរបស់បុគ្គលឈ្មោះនោះ”។متفق عليه
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما ពិតណាស់ នៅក្នុងសង្រ្គាមមួយចំនួនរបស់ណាពី ﷺ គេបានប្រទះឃើញស្ត្រីម្នាក់ត្រូវបានគេសម្លាប់។ ពេលនោះ ណាពី ﷺ លោកបានបដិសេធចំពោះការសម្លាប់ស្ត្រី និងកុមារ។متفق عليه
عن عبد الله بن أبي أوفى رضي الله عنه أَنَّ رسول الله صلى الله عليه وسلم فِي بَعْض أَيَّامه التي لَقِي فيها العدو انتظر، حتى إذا مَالَتِ الشمس قام فِيهم، فقال: «أَيُّها الناس، لا تَتَمَنَّوْا لِقَاء الْعَدُوِّ، وَاسْأَلوا الله الْعافية فَإِذا لَقِيتموهم فَاصْبِرُوا، وَاعلموا أَنَّ الْجَنَّة تحت ظِلال السُّيوف ثُمَّ قَال النَّبِي صلى الله عليه وسلم: اللهمَّ مُنزِلَ الْكتاب، وَمُجْرِيَ السَّحاب، وَهازم الأَحْزاب: اهْزِمهم، وَانصُرنا علَيهم».متفق عليه
អំពី អាពូមូសា رضي الله عنه បាននិយាយថា៖ មានគេសួររ៉ស៊ូលុលឡោះ ﷺ អំពីបុរសដែលប្រយុទ្ធដើម្បីភាពក្លាហាន ប្រយុទ្ធដើម្បីការពារ និងប្រយុទ្ធដើម្បីបង្ហាញឲ្យគេឃើញ ថាតើមួយណាដែលស្ថិតក្នុងមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ? ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ “ជនណាដែលប្រយុទ្ធដើម្បីឲ្យពាក្យបន្ទូលរបស់អល់ឡោះខ្ពង់ខ្ពស់ ជននោះហើយដែលស្ថិតក្នុងមាគ៌ារបស់អល់ឡោះជាម្ចាស់នោះ”។متفق عليه