Hadith for the World
Tap the image to view it full size
Virtues and Manners

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 48 languages
«អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំសម្រាប់ខ្ញុំបម្រើរបស់យើងនូវអ្វីដែលភ្នែកមិនធ្លាប់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតដល់"។ អាពូហ៊ូរ៉យរ៉ោះ បាននិយាយថា៖ ប្រសិនបើអ្នកចង់ ចូរអ្នកសូត្រចុះ៖ “فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ” (ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងបានរៀបចំនិងត្រៀមទុកជាកិត្តិយសសម្រាប់ខ្ញុំបម្រើរបស់យើងដែលជាអ្នកសាងទង្វើកុសលនៅក្នុងឋានសួគ៌នូវអ្វីដែលភ្នែកមិនធ្លាន់បានឃើញ ត្រចៀកមិនធ្លាប់បានឮ ហើយក៏ចិត្ដមនុស្សក៏មិនធ្លាប់គិតស្រមៃដល់។ អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ចូរសូត្រចុះ ប្រសិនបើអ្នកចង់៖ {فَلاَ تَعْلَمُ نَفْسٌ مَا أُخْفِيَ لَهُمْ مِنْ قُرَّةِ أَعْيُنٍ} (ហើយគ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេនៃភាពសប្បាយរីករាយនោះឡើយ)។ [អាស្សាជើហ្ទះ៖១៧]

Source
متفق عليه
Download image

Saved at original quality