Hadith for the World
Tap the image to view it full size
The Creed

អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖

Available in 61 languages
«អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ពួកអ្នកមិនឱ្យស្បថនឹងដូនតារបស់ខ្លួនឡើយ”។ អ៊ូមើរ បាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ខ្ញុំមិនដែលស្បថនឹងដូនតាឡើយចាប់តាំងពីខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់មក មិនថាដោយចេតនា មិនថាពាំនាំសម្តីពីអ្នកដទៃមក។»

Meaning translation ·

Explanation

The meaning in a few plain lines

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានហាមឃាត់ចំពោះការស្បថនឹងជីដូនជីតា។ ហេតុនេះ ជនណាដែលចង់ស្បថ គឺគេត្រូវស្បថនឹងអល់ឡោះជាម្ចាស់តែមួយគត់ ហើយមិនត្រូវស្បថនឹងអ្វីផ្សេងក្រៅពីទ្រង់ឡើយ។ ក្រោយមក អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បានរំលឹកថា គាត់មិនដែលស្បថនឹងជីដូនជីតាឡើយ តាំងពីពេលដែលគាត់បានឮរ៉ស៊ូលុលឡោះ ﷺ លោកបានហាមឃាត់ដូចនេះមក មិនថាដោយចេតនា មិនថាពាំនាំសម្ដីរបស់អ្នកដទៃដែលស្បថនឹងអ្វីក្រៅពីអល់ឡោះ។

Source
متفق عليه
Download image

Saved at original quality